(ខេត្តបន្ទាយមានជ័យ)៖ ក្មេងស្ទាវ២នាក់ជិះ ម៉ូតូបានចេញធ្វើ សកម្មភាពឆក់ ទូរស័ព្ទអ្នកធ្វើ ដំណើរតាមផ្លូវ នៅទីក្រុងប៉ោយប៉ែត តែសំណាងអាក្រក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជ អាវុធហត្ថក្រុង ប៉ោយប៉ែតដឹកនាំ ដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូល ដ្ឋានកងរាជអាវុធ ហត្ថក្រុងធ្វើការស្រាវ ជ្រាវចុះបង្ក្រាប បាន១នាក់នៅវេលា ម៉ោង ៥ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិ សាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អ្នកយកព៍ត័ មានឲ្យដឹងថានៅមុន ពេលកើតហេតុ នោះជនរងគ្រោះឈ្មោះ កាងគុណខុង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ កាស៊ី ណូហ្គោល ឌិនហ្រ្គោន ក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខ្លួននិងមិត្តភ័ក្ត បានចេញពីច្រៀង ខារ៉ាអូខេសំដៅ ទៅកន្លែងស្នាក់ នៅវិញលុះបើកមក ដល់ចំណុចវត្តត្រាច ស្រាប់មានម៉ូតូ១ គ្រឿងជិះគ្នា២នាក់បាន ជិះមកក្បែរខ្លួនហើយ ឆក់យកទូរស័ព្ទពីដៃ របស់ខ្លួន ដែលកំពុង កាន់និយាយ ហើយក៏ជិះរត់ គេចខ្លួនបាត់ ។
ក្រោយទទួលបាន ពាក្យបណ្តឹងកម្លាំង ជំនាញកងរាជអាវុធ ហត្ថបានធ្វើស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួន ជនសង្ស័យបាន១នាក់ ឈ្មោះ ថោង ហាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅបន្ទប់ជួល ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពី ឃាត់ខ្លួនហើយបាន បញ្ជូនមកទីបញ្ជា ការដ្ឋានកងរាជ អាវុធហត្ថខេត្ត ដើម្បីចាត់ការ បន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិ ធម៌នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយបានការ អនុញ្ញាតិពីលោក ឧត្តមសនីយ៍ត្រី បោនប៊ិន មេបញ្ជាការកង រាជ អាវុធខេត្តលោក បានឲ្យកម្លាំងជំនាញ សាកសួរចម្លើយជន សង្ស័យបានឆ្លើយ សារភាពថាខ្លួន បាន ទិញទូរស័ព្ទពីមិត្តភ័ក្ត បានឆក់ពីជនជាតិចិន លុះស្អែកឡើងក៏ត្រូវ សមត្ថកិច្ចធ្វើការ ឃាត់ ខ្លួនតែម្តង ក្រោយពីបញ្ចប់ ការស៊ើបអង្កេត និងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ ជន សង្ស័យ ហើយត្រូវបានកម្លាំង ជំនាញបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធ ហត្ថខេត្ត កសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕