(ភ្នំពេញ)៖ បើយោងតាម អាខោន គណនី ហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន បានបង្ហោះថាលោក បានជួបជាមួយប្អូនប្រុស ហុង ភារិន នៅក្នុងប្រទេសថៃ ហើយ ក្នុងនោះដែរលោក ក៏បានសរសេររៀបរាប់ថា៖
«ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ នេះ ខ្ញុំបាទ មុននឹងទៅ ជួប ពិភាក្សា ការងារ ជាមួយភ្ញៀវ វិនិយោគទន់ធំៗ ជាមួយជនជាតិថៃ បានស្កាត់ជួប កូនខ្មែរមួយរូប ដែល មានសមត្ថិភាព បញ្ញាដ៏អស្ចារ្យ ជាមុនសិន !!! ❤️???
ក្រៅពីញាំកាហ្វេ នឹងសំណេះ សំណាលអំពីការ សិក្សារៀន សូត្ររបស់ប្អូនផ្ទាល់ ថែមទាំង ការ ជជែកគ្នាអំពីការ រីកចំរើននរបស់ ប្រទេសកម្ពុជា ប្អូនប្រុស ហុង ភារិន មានការរីករាយ សប្បាយ ចិត្ត ព្រោះប្អូនប្រុសកំពុង សិក្សាផ្នែកអភិវឌ្ឍ ជនបទស្រាប់។
ទន្ទឹមនេះ លោក ស្រី ចាន់ថន ក៏មានសេចក្ដីរីករាយ ហេីយប្រាប់ថាការងារនេះ ពិតជាត្រូវចិត្ត បងណាស់ យើងគួររួមគ្នាចូល រួមអភិវឌ្ឍប្រទេស ជាតិយើង ជាពិសេសជួយ ដល់ប្រជាពលរដ្ឋ អោយមានការងារធ្វើ ដើម្បីកុំអោយពួក គាត់ចំណាកស្រុក មកធ្វើការនៅ ប្រទេសគេ ក៏ដូចជា ជួយប្អូនប្រុស នឹងក្រុមគ្រួសារគ្រួសារ អោយមានជីវ ភាពល្អប្រសើរជាងមុន ។
ក្នុងនោះដែរ ប្អូនប្រុស ហុង ភារិន ក៏បានប្រាប់ លោកឧកញ៉ាថា ពេលប្អូនរៀនចប់នៅ ប្រទេសថៃ នឹងបន្តរៀននៅ ក្រៅប្រទេសថែមទៀត ក្រោយចប់សព្វ គ្រប់អស់ នឹងចូលរួមជាមួយ លោក ធ្វើការងាររួមចំណែក ដើម្បីកសាងអភិវឌ្ឍ ប្រទេសជាតិ ដើម្បីជួយដល់សង្គម ជាតិយើង ព្រោះប្អូនប្រុស ស្រលាញ់លោក ឧកញ៉ាដូចជាបង ប្រុសបង្កើត ព្រោះបានរាប់អានគ្នា ស្គាល់គ្នា យូរហើយតាម រយ:ការងារអំពើល្អ នឹងការងារមនុស្សធម៌ ដែលជានិច្ចកាល លោកបានជួយ មនុស្សជាច្រើន ដោយមិនបានរើស អើងនិងគណបក្ស នយោបាយណាឡើយ គឺជួយតាម ទឹកចិត្តនិងមនុស្សធម៌។
លោក ស្រី ចាន់ថន បានបញ្ចេញទស្សន:ថា ៖ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមាន មោទនៈភាពណាស់ សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្ត ការ សិក្សា នៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួម បង្ហាញសមត្ថភាព ពិសេស នៃ ការធ្វើតេស្ត សមត្ថភាពនៃការ ចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។
ដើម្បីជាការលើក ទឹកចិត្តដល់រូបប្អូន ប្រុស ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួម ជួយជាថវិកា ជូនប្អូនចំនួន (៤លានរៀល) ផងដែរ សម្រាប់ជួយសម្រួល ដល់ការសិក្សារបស់ ប្អូនបន្តទៀត តាមការសន្យា នាពេលកន្លងមក ។
សូមបញ្ជាក់ ផងដែរថា រឿងប្អូនប្រុស ហុង ភារិន ចូលសញ្ជាតិថៃនោះ គឺមិនទាន់មាន ការពិត ដូច ពត៌មានលេច លឺនោះទេ ( គ្រានតែល្បីតៗគ្នា តែប៉ុណ្ណោះ ) ៕»