(ខេត្តឧត្តរមានជ័យ)៖ កម្លាំងកងរាជអាវុធ ហត្ថស្រុកអន្លង់វែង ដឹកនាំបញ្ជារផ្ទាល់ដោយ លោកវរសេនីយ៍ទោ ងួន ទ្ធីរីទ្ធ មេបញ្ចាការកង រាជអាវុធហត្ថស្រុក អន្លង់វែងបានចុះបង្ក្រាប ករណីបទល្មើសនេសាទ ចំនួន២ភូមិនិងដក ហូតវត្ថុតាងមួយចំនួន កាលពីព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ ២០១៩វេលាម៉ោង ០៧និង៣០នាទីនៅចំណុចភូមិ អូររ៉ុនឃុំថ្លាតនិង ភូមិថ្នល់ទទឹងឃុំ អន្លង់វែងស្ថិតក្នុងស្រុក អន្លង់វែងខេត្ត ឧត្តរមានជ័យ។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ករណីចុះបង្ក្រាប់បទ ល្មើសនេសាទខាងលើ នេះបានប្រើ ប្រាស់កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ចំនួន៨នាក់និង ប្រើប្រាស់រថយន្ត២ គ្រឿងការណូត ចំនួន២គ្រឿងដឹក នាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការកង រាជអាវុធហត្ថស្រុក អន្លង់វែងបានចុះ បង្ក្រាបករណីបទ ល្មើសនេសាទក្នុង តំបន់នេសាទស្ថិត ក្នុងភូមិចំនួន២ក្នុង ស្រុកអន្លង់វែងនិង រឹបដកបានវត្ថុ តាងមួយចំនួនទៀត។
លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាកងរាជអាវុធ ហត្ថស្រុកអន្លង់ វែងបានអ្នកយកព័ត៌មាន យើងដឹងថានេះមិន មែនជាករណីបង្រ្កាប បទល្មើសនេសាទ លើកទីមួយនោះទេ គឺជាករណី លើកទីបួនមក ហើយបើគិតត្រឹម តែក្នុងរយះពេលក្នុង ខែ០៨និងដើមខែ ថ្ងៃទី០១ខែកញ្ញឆ្នាំ ២០១៩នេះ។
លោកមេបញ្ជាការកង រាជអាវុធស្រុកអន្លង់វែង បានបន្តរទៀតថាក្នុងការ ចុះបង្ក្រាបករណីបទ ល្មើសនេសាទនេះ គឺជាការសំណូមពរបង ប្អូនប្រជាពលរដ្ឋដែល បានធ្វើការសំណូម ពរលើកឡើង នៅក្នុងកិច្ចប្រជុំវេទិការ សាធារណះផងដែរ ហើយក្នុងការបង្ក្រាប បទល្មើសនេសាទ កម្លាំងជំនាញ របស់លោកបានដក ហូតបានវត្ថុតាង រួមមានស្បៃមុង ចំនួន០២ផ្ទាំងស្មើរ និងប្រវែង ១៥០ម៉ែត្រ រ៉ាវ ចំនួន៥០ម៉ែត្រ។
ក្រោយពីចុះបង្ក្រាប ករណីបទល្មើស នេសាទនៅចំណុច ខាងលើនេះហើយកម្លាំង ជំនាញនៃកងរាជអាវុធ ហត្ថស្រុកអន្លង់វែង បានប្រមូលវត្ថុតាង និងដុតកំទេចចោល នៅនិងកន្លែងកើត ហេតុតែម្តងទៅ៕