(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណា ចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយ ឯក ឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងខ្លឹមសារនៃជំនួបនេះ នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរ បានបង្ហាញនូវភាព ស្និទ្ធស្នាល ដែលស្ដែងចេញពី ចំណងមិត្តភាពដ៏ជិតស្និត និងរាក់ទាក់រវាង ប្រទេសទាំងពីរ។
ថ្នាក់ដឹក នាំទាំងពីរបានចែក រំលែកព័ត៌មានអំពី ការវិវឌ្ឍន៍ថ្មីៗនៃ នយោបាយ និងសេដ្ឋកិច្ច នៅកម្ពុជា និងម៉ាឡេស៊ី និងបានពិភាក្សា អំពីទិដ្ឋភាពនានា នៃទំនាក់ទំនងរទ្វេភាគី រវាងប្រទេស ទាំងពីរផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ យ៉ាងខ្លាំងចំពោះ សមិទ្ធផលនានា ដែលប្រជា ជនម៉ាឡេស៊ី ទទួលបានក្រោម ការដឹកនាំរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ ដើម្បីនាំ ប្រទេសម៉ាឡេ ស៊ីឈានទៅរក ឋានៈជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០២៥ខាងមុខ។
ឯកឧត្តមនាយកមន្ត្រី មហាធា មហាម៉ាត់ ក៏បានកោតសរ សើរចំពោះរាជរដ្ឋា ភិបាលកម្ពុជា ដែល សម្រេចបាននូវ ជោគជ័យក្នុងការបន្តរ ក្សាស្ថិរភាព សន្តិភាព និងកំណើន សេដ្ឋកិច្ច ខ្ពស់ក្រោមការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការ ពេញចិត្តចំពោះមិត្តភាពនិង កិច្ចសហប្រតិបត្តិការកាន់ តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ី គ្រប់វិស័យរួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍវិស័យ ឧស្សាហកម្មហាឡាល់ ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងអប់រំ។
ថ្នាក់ដឹកនាំទាំង ពីរក៏បានបញ្ជាក់ អំពីសារៈសំខាន់នៃ ការបន្តខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហ ប្រតិបត្តិ ការក្នុងក្របខណ្ឌ ទ្វេភាគីតំបន់ និងពហុភាគី ដើម្បីបម្រើប្រ យោជន៍ប្រជាជននៃ ប្រទេសទាំងពីរ។
នៅក្នុងបរិបទអាស៊ាន ប្រទេសទាំងពីរបាន បញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញា ចិត្តដើម្បីឈានទៅរក ការសម្រេចឲ្យបាន នូវសមាហរណកម្ម សេដ្ឋកិច្ចដែលជាគោល ដៅចុងក្រោយរបស់អាស៊ាន។
ប្រទេសទាំងពីរ នឹងបន្តធ្វើការរួមគ្នា ដើម្បីលើកកម្ពស់មជ្ឈ ភាពអាស៊ាន និងដើម្បីសម្រេច បាននូវសមាហរណ កម្មមួយដែលមាន សាមគ្គីភាពនយោបាយ ស្អិតរមួត ដើម្បីប្រជា ជននិងផ្ដោតសំខាន់ លើប្រជាជន។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្ត ឲ្យភាគីពាក់ព័ន្ធទាំង សងខាងបន្តស្វែង រកវិធីនិងវិធាន ការប្រកបដោយ ភាពច្នៃប្រឌិត ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យពាណិជ្ជកម្ម និង វិនិយោគ។
ប្រទេសទាំងពីរប្ដេជ្ញា សម្របសម្រួលវិធាន ការចាំបាច់នានា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្មទ្វេ ភាគី និងវិនិយោគរវាង ប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏ បានសំដែងនូវការពេញ ចិត្តចំពោះវឌ្ឍនភាពដែល សម្រេចបានដោយ ផ្នែកឯកជន និងសាធារណៈក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគនេះ។
រដ្ឋាភិបាលកម្ពុជា ស្វាគមន៍ធុរជនម៉ាឡេស៊ី មកស្វែងរកឱកាស វិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម អប់រំ ទេសចរណ៍ ហើយរដ្ឋាភិបាល ម៉ាឡេស៊ីលើកទឹកចិត្ត ឲ្យវិស័យឯក ជន លើកកម្ពស់ជំហរក្នុង ការពង្រីកពាណិជ្ជ កម្មតាមរយៈកិច្ចសហ ប្រតិបត្តិការក្នុងគម្រោង អភិវឌ្ឍន៍រយៈ ពេលវែងរបស់កម្ពុជា ហើយរដ្ឋាភិបាល ម៉ាឡេស៊ី ក៏ប្ដេជ្ញាបង្កើន ល្បឿនពាណិជ្ជ កម្មតាមរយៈគំនិតផ្ដួច ផ្ដើមដែលមានវិសាល ភាពឆ្លងកាត់ព្រំដែន នៅក្នុងអាស៊ាន និងវេទិកាឌី ជីថល ដូចជាពាណិជ្ជកម្ម អេឡិចត្រូនិច។
ថ្នាក់ដឹកនាំទាំងពីរ ការលើកទឹកចិត្តឲ្យមាន កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការ អភិវឌ្ឍ ឧស្សាហកម្មហាឡាល់ ក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជាក៏ អរគុណរ ដ្ឋាភិបាល ម៉ាឡេស៊ីចំពោះការផ្ដល់ ជំនួយបច្ចេកទេសក្នុងការ សម្របសម្រួលការ រៀបចំ និងនីតិវិធីដើម្បី ទទួលបានវិញ្ញា បនបត្រហាឡាល ហើយថ្នាក់ដឹកនាំ ទាំងពីរក៏ទទួលស្គាល់ ថាកិច្ចសហប្រតិបត្តិការ ការពារជាតិចាំបាច់ តម្រូវឲ្យមានការពង្រឹង តាម រយៈ ការបណ្ដុះបណ្ដាល បន្ថែមទៀតនិងការចែក រំលែកព័ត៌មានក្នុងន័យនេះ ថ្នាក់ដឹកនាំទាំង ពីរក៏ បានលើកទឹកចិត្តឲ្យមាន មន្ត្រីរបស់ខ្លួនរិះរកវិធី ប្រកបដោយច្នៃប្រឌិត ដើម្បីអភិវឌ្ឍកិច្ច សហ ប្រតិបត្តិការរវាងប្រទេស ទាំងពីរលើវិស័យនេះ ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ ក៏បានទទួល ស្គាល់អំពីកំណើន នៃការគំរាមកំហែង ភេរវកម្មនិងភាពជ្រុល និយមនៅទូទាំងពិភព លោក ហើយ ការសម្របសម្រួលលើ វិស័យសន្តិសុខចាំបាច់ ត្រូវបង្កើតឡើងឲ្យកាន់ តែប្រសើរឡើង រវាង ប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏ បានកត់សម្គាល់អំពីការ បន្តកិច្ចចរចាលើ អនុស្សារណៈយោគយល់ គ្នា ស្តីអំពីសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹង ការជួញដូរមនុស្ស។
ថ្នាក់ដឹកនាំទាំងពីរក៏ បានលើកទឹកចិត្តឲ្យ ស្ថាប័នពាក់ព័ន្ធទាំងពីរ បន្តការពិភាក្សា និងទន្ទឹង រង់ចាំការបញ្ចប់ការ ចរចាលើអនុស្សារណៈ យោគយល់ខាងលើ ឲ្យបានឆាប់បំផុត។
រដ្ឋាភិបាលកម្ពុជាបាន សម្ដែងនូវការអរគុណ ចំពោះឱកាសការងារ ដែលម៉ាឡេស៊ីផ្ដល់ ឲ្យ ពលករ ចំណាកស្រុករបស់កម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរក៏ លើកទឹកចិត្តឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង ពីរដើម្បីបន្តពង្រឹង ក្រប ខ័ណ្ឌដែលបាន ព្រមព្រៀងគ្នាក្នុង វិស័យការងារ និងជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល កាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ ព័ន្ធដើម្បីការពារសិទ្ធិ និងដោះស្រាយបញ្ហា សុខមាលភាពពលករ ចំណាកស្រុករបស់ កម្ពុជាទៅម៉ាឡេស៊ី។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងនូវការ អរគុណដល់រដ្ឋា ភិបាលម៉ាឡេស៊ី ដែលបានផ្ដល់ ការបណ្ដុះបណ្ដាល តាមរយៈកម្មវិធីកិច្ច សហប្រតិបត្តិការបច្ចេក ទេសម៉ាឡេស៊ី និងកម្មវិធីកិច្ច សហប្រតិបត្តិការការ ពារជាតិម៉ាឡេស៊ី ដែលបានផ្ដល់ ប្រយោជន៍ដល់កម្ពុជា ក្នុង ការពង្រឹងវិស័យ សាធារណៈ តាមរយៈការអភិវឌ្ឍន៍ ធនធានមនុស្ស។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីការ ចាប់អារម្មណ៍ក្នុងការពង្រឹង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈ ការតភ្ជាប់រវាងប្រជាជន យ៉ាងសកម្មជាពិសេសក្នុងចំណោម យុវជន ដើម្បី លើកកម្ពស់ការយល់ដឹង និងមិត្តភាព កាន់តែជិតស្និទ្ធ។
ក្នុងនោះថ្នាក់ដឹកនាំ ទាំងពីរក៏បានលើកទឹកចិត្ត អង្គការយុវជនទាំង វិស័យឯកជននិង សាធារណៈ ឲ្យតភ្ជាប់ ទំនាក់ទំនងគ្នាតាមរយៈ ការលើកកម្ពស់ ការបណ្ដុះបណ្ដាល កីឡា និងការផ្លាស់ ប្ដូរអ្នកជំនាញបច្ចេក ទេសការអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំរបស់ យុវជននិងកម្មវិធី សហគ្រិនយុវជននៃ ប្រទេសទាំងពីរ។
សម្ដេចតេជោនាយក រដ្ឋមន្ត្រីក៏បានអបអរសាទ រចំពោះម៉ាឡេស៊ីក្នុង ឱកាសបុណ្យ ជាតិលើក ទី៦២ របស់ម៉ាឡេស៊ីដែល បានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ សម្ដេច តេជោ ក៏បានអបអរសាទរ ចំពោះការឡើងគ្រង រាជ្យរបស់ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌុលឡា ស៊ុល តង់អាម៉ាដ ជាព្រះមហាក្សត្រទី១៦ របស់ម៉ាឡេស៊ី។
ថ្នាក់ដឹកនាំទាំង ពីរក៏បានផ្លាស់ប្ដូរទស្សនៈ លើបញ្ហាតំបន់ និងពិភពលោក ដែលជាការយកចិត្ត ទុកដាក់និងជា កង្វល់រួមមានដូច ជាកិច្ចសហប្រតិបត្តិការ ក្នុងរង្វង់រដ្ឋសមាជិក អាស៊ាន បញ្ហាពាក់ ព័ន្ធនឹងសមុទ្រចិនខាងត្បូង ការប្រឆាំងអំពើភេរ វកម្មនិងបញ្ហាសកល លោកនានា។ ចំពោះកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ច ក្នុងតំបន់ថ្នាក់ដឹកនាំទាំងពីរ បានយល់ស្របគ្នា ថាកិច្ច ព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ និងចូលរួម ចំណែកដល់សមា ហរណកម្ម និងកំណើនសេដ្ឋ កិច្ចក្នុងតំបន់ព្រមទាំង ជួយការពារនូវប្រព័ន្ធពាណិជ្ជ កម្មពហុ ភាគីហេតុនេះ ចាំបាច់ត្រូវតែសម្រេច ឲ្យបាននូវកិច្ចព្រម ព្រៀងមួយនេះក្នុងឆ្នាំនេះ។
នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី មហាធា មហាម៉ាត់ ក៏បានអញ្ជើញ សម្ដេចតេ ជោហ៊ុន សែន ទៅបំពេញទស្សន កិច្ចផ្លូវការនៅប្រទេស ម៉ា ឡេស៊ី តាមពេលវេលា សមស្រប។ ជាការឆ្លើយតប សម្តេចតេជោ បានទទួលយកការអញ្ជើញ ដោយក្តីរីករាយ និងបានថ្លែង អំណរ គុណចំពោះ ឯកឧត្តមនាយក រដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការអញ្ជើញនេះ។
នាយករដ្ឋ មន្ត្រីម៉ាឡេស៊ី ក៏បានសម្តែង នូវការអរគុណយ៉ាង ជ្រាលជ្រៅដល់សម្ដេច តេជោ ចំពោះ ការស្វាគមន៍ និងការផ្ដល់បដិ សណ្ឋារកិច្ចយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ព្រមទាំង គណៈប្រតិភូ ក្នុងអំឡុង ពេលបំពេញ ទស្សនកិច្ចនេះ៕