(ភ្នំពេញ)៖ នៅក្នុងវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ ទី៣ ខែ កញ្ញាឆ្នាំ ២០១៩នេះ សម្ដេច អគ្គមហាសេនាប តីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ ទទួលបដិសណ្ឋា រកិច្ចផ្លូវការជូន ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ Siti Hasmah Mohamad Ali នៅក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមក បំពេញទស្សនកិច្ច ផ្លូវការរយៈពេល៣ ថ្ងៃនៅក្នុងព្រះរាជា ណាចក្រកម្ពុជា។
នៅក្នុងពិធីបដិ សណ្ឋារកិច្ចផ្លូវការនេះ ក៏មានការអញ្ជើញ ចូលរួមជាកិត្តិយស ពីមន្ត្រីនៃរាជ រដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានា ជាច្រើនទៀត ប្រចាំកម្ពុជាផងដែរ។
នៅពេលនេះ សម្តេចតេជោនាយ ករដ្ឋមន្រ្តី កំពុងប្រជុំពិភាក្សាទ្វេ ភាគីជាមួយ នាយករដ្ឋមន្រ្តីនៃ ប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព៕