(ខេត្តកំពង់ចាម)៖ កម្លាំងកងរាជអាវុធ ខេត្តកំពង់ចាមសហការ ជាមួយមន្ទីជលផល់ ដោយមានការសម្រប សម្រួសនិងមានការ អនុញ្ញាតិពីព្រះរាជអាជ្ញា ដឹកនាំដោយលោក ម៉ែន ណូរ៉ា ក្រឡា បញ្ជីសាលាដំបង ខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំង លក់សត្វព្រៃចំនួន២ ទីតាំងផ្សេងគ្នា កាលពីរសៀល ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៩ស្ថិតក្នុង ក្រុងកពង់ចាម ខេត្តកំពង់ចាម។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាទីតាំង ចំនួន២កន្លែងផ្សេងគ្នា ដែលកម្លាំងកងរាជ អាវុធហត្ថ ធ្វើការចុះបង្ក្រាបទី១ ហាងយីហោ ហាក់ សោម ដែលមានម្ចាស់ឈ្មោះ ហាក់ សោម ភេទប្រុស អាយុ៦៤ឆ្នាំស្ថិត នៅក្នុងភូមិទី២សង្កាត់ វាលវង់ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
កម្លាំងជំនាញ ដកហូតបានរួមមាន១.សត្វលលកទ្រាំង(រស់) ៣៦ក្បាល ២.សត្វលលកបាយ (រស់) ០៨ក្បាល ៣ចាបស្រូវងាប់ ក្លាស សេ៣៨,៥០kg ៤.លលកទ្រាំងងាប់ ក្លាសសេ៤២ក្បាល ៥. ស្នូកអណ្តើកស្រែ០៧។
ទីតាំងទី២ហាង យីហោម្លប់ខ្នរដែល មានម្ចាស់ឈ្មោះ ឆែ វាសនា ភេទស្រីអាយុ៣១ឆ្នាំស្ថិតក្នុង ភូមិចុងថ្នល់១សង្កាត់ បឹងកុកក្រុងកំពងចាម ខេត្តកំពង់ចាម កំម្លាងជំនាញជំនាញ ដកហូតបាន រួមមាន១.សត្វអណ្តើកស្រែ (រស់)ចំនួន១០ក្បាល និងស្នូកអណ្តើកស្រែ ចំនួន២៦៩ស្នូក ស្មើនិង៥០,៥០kg។
ក្រោយពីចុះបង្ក្រាប ករណីជួញដូរសត្វព្រៃ ចំនួន២ទីតាំងខាង លើកម្លាំងជំនាញ បានបញ្ជូន ម្ចាស់ហាង រួមទាំងវត្ថតាង មកកាន់រដ្ឋបាល ជលផល់ក្រុងកំពង់ចាម ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ ការជួរដូរសត្វព្រៃ តទៅទៀតបើមាន និងធ្វើការប្រមានទៅ តាមនិតិវិធីច្បាប់៕