កូនប្រសារប្រហារ ម្តាយក្មេកបណ្តាល អោយស្លាប់ក្នុងថ្លុក ឈាមព្រោះតែរឿង គុំនុំចាស់កើត ឡើងក្នុងស្រុកបារាយណ៍

(ខេត្តកំពង់ធំ)៖ ករណីឃាត់កម្មកូន ប្រសារប្រហារម្តាយ ក្មេកទាំងកំរោលបណ្តាល អោយស្លាប់ យ៉ាងអាណោច អាធម៌នៅក្នុងថ្លុកឈាម ហើយជនសង្ស័យត្រូវ បានសមត្ថកិច្ចចាប់ឃាត់ ខ្លួននិងបានបញ្ជូន មកអធិការភ្លាមៗផង ដែរហេតុការដ៏រន្ធុត នេះកើតឡើងកាល ពីព្រឹកថ្ងៃទី០៤ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង០៥និង០០នាទី ទាបភ្លឺស្ថិតនៅក្នុងចំណុច ភូមិត្រពាំងជ្រៃឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាករណីឃាត់ កម្មខាងលើនេះកម្លាំងជំនាញ បានឃាត់ខ្លួនជន  សង្ស័យម្នាក់មាន ឈ្មោះម៉ុល វុទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាកូនប្រសារ ជនរងគ្រោះ ចំ ណែក ឯសពជនរងគ្រោះ មានឈ្មោះ ដួល ឃាង ភេទស្រីអាយុ៥១ឆ្នាំ អ្នកទាំង២រស់ នៅក្នុងភូមិ ត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចកិច្ចបាន អោយដឹងទៀតថា បើយោងតាមសេចក្តី រាយការណ៍ពីលោក លក ខ្នាត អនុប្រធានភូមិត្រពាំងជ្រៃ បានអោយដឹងថានៅ ប្រមាណវេលា ម៉ោង០៥ជិតភ្លឺរូបលោក បានឮសម្លេង ក្មេងយំយ៉ាងទ្រហឹងដោយ មានចម្ងល់ក៏បានដើរចូល ទៅមើលស្រាប់តែឃើញ ស្ត្រីវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុង ថ្លុកឈាមបាត់ទៅហើយនិង បានរាយការណ៍មកប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ បល័ង្កដើម្បីអោយចុះ មកពិនិត្យមើលនៅ កន្លែងកើតហេតុ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាករណី ឃាតកម្មខាងលើនេះ បង្ករឡើងដោយជនសង្ស័យ ជាកូនប្រសាបានកាប់ ទៅលើម្តាយក្មេងជាច្រើន កន្លែងដោយប្រើវត្ថុរឹង មុតស្រួចបណ្តាលអោយ ស្លាប់នៅនិងកន្លែង ខណៈពេលជនរងគ្រោះ ក្រោយពីបានពិសារបាយ រួចនិងបាននាំ ចៅចូលទៅដេក។

សមត្ថកិច្ចកិច្ចបានអោយ ដឹងបន្តរទៀតថាក្រោយពី ទទួលបានព័ត៌មានខាងលើ ភ្លាមកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល បល័ង្កនិងបានរាយការណ៍ ទៅកម្លាំងអធិការរដ្ឋាន នគរបាលស្រុក បារាយណ៍ក៏បានចុះ មកដល់កន្លែងហេតុ និងបានធ្វើការស្រាវជ្រាវ ទើបដឹងថាមុខសញ្ញា ជនសង្ស័យជាឃាតករ ដែលសម្លាប់ជនរងគ្រោះ នោះគឺជាកូនប្រសារប្រុស ទៅវិញជាអ្នកសម្លាប់ ម្តាយក្មេកព្រោះ តែរឿងគុំនុំ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បល័ង្កសហការជា មួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ឃាត់ ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក បារាយណ៍ដើម្បី ធ្វើការសាសួរបន្តរ រឺឯសាកសពជនរងគ្រោះ ក្រោយពីកម្លាំងជំនាញ បានពិនិត្យរួចរាល់ ហើយក៏បានប្រគល់ជូន ក្រុមគ្រួសារសាច់ញាតិ ដើម្បីបន្តរយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *