រថយន្តប៉ាកុងចំនួន ០៣គ្រឿងព្រមទាំង ឈើ០២ដុំជិត១០ម៉ែត្រត្រីគុណ ត្រូវបានកម្លាំង មូលដ្ឋានកងរាជ អាវុធហត្ថស្រុកឳរ៉ាល់ ធ្វើការបង្ក្រាប!

(ខេត្តកំពង់ស្ពឺ)៖រថយន្តប៉ាកុងចំនួន៣គ្រឿងនិងឈើគគីចំនួន២ដុំស្មើនិងជិត១០ម៉ែត្រត្រីគុណត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់បានរុករកឃើញក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់កាលពីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៩នៅចំណុចព្រៃមួយកន្លែងស្ថិតក្នុងភូមិដំបងវេញឃុំសង្កែរសាទបស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានប្រាប់អោយដឹងថារថយន្តប៉ាកុងចំនួន៣គ្រឿងនិងឈើគគីចំនួន២ដុំស្មើនិងជិត១០ម៉ែត្រត្រីគុណនេះគឺត្រូវបាន ប្រជាពលរដ្ឋរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកហើយក៏ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់ដឹកនាំដោយវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ចាការមូលដ្ឋានបានចុះរុករកក៏ប្រទះឃើញនៅក្នុងតំបន់ភូមិសាស្ត្រខាងតែម្តង។

បច្ចុប្បន្នឈើគគីរ០២ដុំ ត្រូវបានកម្លាំងមូល ដ្ឋានកងរាជអាវុធហត្ថ ប្រគល់ឲ្យទៅមន្ត្រី ផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ដើម្បីរក្សាជាអ្នកទុក ចំណែកឯរថយន្តកែច្នៃប៉ាកុង ត្រូវបានយកមក រក្សាទុក ជាណ្តោះអាសន្ន នៅទីបញ្ជាករដ្ឋាន ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញា ប្រព្រឹទ្ធបទល្មើស ព្រៃឈើបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *