(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៩នេះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារបានដឹកនាំ ប្រធានមន្ទីរអង្គភាព នានាពាក់ពន្ធ័ ខេត្តបានអញ្ជើញចុះ ពិនិត្យហេដ្ឋារចនា សម្ព័នផ្លូវថ្នល់ដែល រងកាខូចខាតដោយ សាជំនន់ទឹកភ្លៀងនាពេលកន្លងមក។
នៅក្នុងកិច្ចចុះពិនិត្យ នេះផងដែរគឺចំនួន២ គោលដៅនៅក្នុង ស្រុកជាំក្សាន្តនៃ ខេត្តព្រះវិហារ គោលដៅទី១ នៅភូមិកោង យោង ឃុំយាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយ កំណាត់ផ្លូវលំ ១ខ្សែខាងលើនេះ កំពុងរងការខូចខាត់ យ៉ាងធ្ងន់ធ្ងរដោយសារ ទឹកជំនន់បានធ្វើអោយ ប្រជា ពល រដ្ឋពិបាកក្នុងការដំណើ រឆ្លងកាត់លើកំណាត់ផ្លូវ ខាងលើបានតាមរយៈ រថយន្តនឹងម៉ូតូ ហើយដោយបច្ចុប្បន្ន ប្រជាពលរដ្ឋបាននាំគ្នា ធ្វើដំណើរឆ្លងកាត់លើ កំណាត់ផ្លូវខាងលើ នោះបានប្រើប្រាស់ទូកប្រើម៉ាស៊ិនជំនួសវិញ។
នៅក្នុងឪកាសចុះពិនិត្យ ស្ថានភាពទឹកជំនន់ នោះផងដែរឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ ក៏បានធ្វើកាផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ នូវពេលជិះទូកឆ្លងកាត់ ធ្វើយ៉ាងណាត្រូវពាក់ អាវពោងការពារសុវត្ថភាព អោយបានគ្រប់ៗគ្នា ជាពិសេសតៃកុងទូកនេះតែម្តង ត្រូវធ្វើយ៉ាងណា ត្រូវមានការប្រុងប្រយត្ន័ អោយបានខ្ពស់ព្រោះ កំលាំងទឹកនាពេល បច្ចុប្បន្ននេះកំពុងមាន សន្ទុះឡើងខ្លាំងណាស់។
នៅក្នុងការចុះពិនិត្យ ស្ថានភាពនៅលើកំណាត់ ផ្លូវខូចខាតក្នុងស្រុក ជាំក្សាន្តហើយឯកឧត្តម អភិបាលខេត្តរួម ទាំងប្រធានមន្ទីរទាំង អស់ក៏បានអញ្ជើញឡើង ទៅពិនិត្យកំណាត់ផ្លូវ បេតុង១ ខ្សែរឡើងទៅច្រកផ្សារ តំបន់អានសេះដែល ផ្លូវខាងលើនេះបច្ចុប្បន្ន រងនូវកាបាក់ស្រុតទាំង ស្រុងដោយមិនអាចធ្វើ អោយរថយន្តចរាចរន៍ ឆ្លងកាត់បាននោះទេគឺ បានត្រឹមតែម៉ូតូរឺ ថ្មើរជើង តែប៉ុណ្ណោះ។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអោយដឹងថាកំណាត់ ផ្លូវដែលបាក់ស្រុតខាង លើនេះគឺមានប្រវែង រហូតដល់ទៅ១៥០ម៉ែត្រ រងការខូចខាតដោយ សាជំនន់ទឹកភ្លៀង តាំងពី ដើមខែកញ្ញាមកម្លេះ។
លោក ជា គឹមសេង អភិបាលស្រុក ជាំក្សាន្តក៏បានអោយ ដឹងបន្តរទៀតថា សម្រាប់ឆ្នាំ២០១៩ នេះគឺមានទំហ៊ុធំការ ខូចខាតកើតឡើងជាង ឆ្នាំ២០១៨កន្លងទៅ ដោយឡែកទិន្នន័យ ផលប៉ះ ពាល់បង្កឡើងដោយ សារទឹកជំនន់ខាងលើ នេះលោកមិនទាន់បាន ដឹងនៅឡើយនោះ ទេដោយ បច្ចប្បន្នស្ថានភាព ទឹកកំពុងតែលិច នៅដ៏ដែលនោះ។
ជាមួយគ្នានេះ ផងដែរឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បានជំរុញអោយ អាជ្ញាធរពាក់ពន្ធ័នឹង ជាពិសេសក្រសួង វិស្វកម្មធ្វើយ៉ាង ណាពន្លឿនធ្វើផ្លូវ ខាងលើនេះ អោយបានឆាប់បំ ផុតបើអាចធ្វើទៅបាននោះ។
លោកអភិបាលខេត្តក៏ បានលើកឡើងបន្ថែមផង ដែរថាបើទោះបីច្រក តំបន់ផ្សារអានសេះនេះ មិនជាច្រកអន្តរជាតិ ក៏ដោយក៏ច្រក១នេះ វាមានសារៈសំខាន់ ណាស់សម្រាបបងប្អូន ប្រជាពល រដ្ឋ លោកអាចធ្វើចរាចរណ៍ សេដ្ឋកិច្ចប្រកបរបចិញ្ចឹម ជីវិតប្រចាំថ្ងៃរបស់ ពួកគាត់ដែលខេត្ត ជាប់ព្រំដែននេះ។
លោកសំ លាងទ្រី ប្រធានមន្ទីរ សាធារណការនឹង ដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានលើកឡើង ផងដែរថាផ្លូវ ដែលមានការខូចខាត ក្នុងខេត្តព្រះវិហារដែល គ្រប់គ្រងទៅដោយ មន្ទីរសាធារណ កានឹងដឹកជញ្ជូន ខេត្តនោះមានសរុប ប្រវែង៨០០គីឡូវម៉ែតដោយមិនគិត ផ្លូវដែលគ្រប់ គ្រង ដោយមន្ទីរអភិវឌ្ឍន៏ជន បទបញ្ចូលនោះទេ ហើយផ្លូវដែលខូចខាតនិង មានផល ប៉ះពាល់ដោយ សាទឹកជំនន់បានហូរកាត់ពីលើ។
ពាក់ពន្ធ័នឹងផ្លូវខូចនោះ ដែរលោកសំលាង ទ្រីបានលើកឡើង ផងដែរថាបើផ្លូវ នោះស្ថិតក្នុង ក្រសួង របស់លោកជាអ្នក គ្រប់គ្រងនោះហើយ លោកនឹងចាប់ផ្តើម ជួសជួលឡើងវិញ នៅ ពេលដែលទឹកចាប់ផ្តើម ស្រកចុះនោះដោយ លោកមិនអោយប្រជាពលរដ្ឋ អាក់អន់នឹង ក្រសួង របស់លោកជាអ្នក គ្រប់គ្រងនោះព្រោះ ថវិកាមានបំរុងទុកជាស្រេច៕