ជនសង្ស័យ២នាក់ត្រូវ បាកម្លាំងកងរាជអាវុធ ហត្ថឃាត់ខ្លួនពាក់ព័ន្ធ ករណីចែកចាយ គ្រឿងញៀនក្នុង ស្រុកជាំក្សាន្ត

(ខេត្តព្រះវិហារ)៖ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកជាំក្សាន្ត ចុះបង្ក្រាបករណីរក្សាទុក និងចែកចាយគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យបាន ចំនួន២នាក់កាលពី រសៀលថ្ងៃទី០៤ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៥និ០០នាទី នៅចំណុចក្នុង ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យ ទាំង២នាក់ដែល កម្លាំងជំនាញឃាត់ ខ្លួនបានទី១ ឈ្មោះ ធឿន រិទ្ធី ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពាក់ ស្បែកឃុំ រំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ឈ្មោះ រឿន ចិន្តា ភេទប្រុសអាយុ៣៧ឆ្នាំ មុខរប មិនពិតប្រាកដបច្ចុប្បន្ន ស្នាក់នៅភូមិត្រពាំង សង្កែខាងលិចឃុំ កន្ទួតស្រុកក្សាន្ត ខេត្តព្រះវិហារ។

ក្រោយពីឃាត់ជន សង្ស័យទាំង២នាក់ ខាងលើកម្លាំងជំនាញ រឹបអូសបានវត្ថុតាង រួមមានម្សៅ ក្រាមពណ៌សសង្ស័យ គ្រឿងញៀនប្រភេទយ៉ាម៉ា ទឹកកចំនួន១៣កញ្ចប់ ស្មើរនិង៥.៧ក្រាម ទូរស័ព្ទដៃចំនួន៣គ្រឿង ជញ្ជើងសម្រាប់ថ្លឹង គ្រឿងញៀនចំនួន១គ្រឿង ដាវចំនួនចំនួន២ដើម ព្រមទាំងសម្ភារៈ សម្រាប់វិចខ្ចប់និង ឧបករណ៍ជក់គ្រឿងញៀន មួយចំនួនទៀត។

លោកវរសេនីយ៏ត្រី ពេជ សុភី មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថស្រុកជាំក្សាន្ត បានប្រាប់ អោយដឹងថាករណី ចុះបង្ក្រាបករណីខាងលើ នេះគឺទទួលបាន សេចក្តីរាយការណ៍ ពីប្រជាពល រដ្ឋក្នុងមូលដ្ឋាន ទើបកម្លាំងជំនាញ របស់លោកបាន ធ្វើការស៊ីបអង្កេតរហូត ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ បានតែម្តងទៅ។

លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក៏បានលើកឡើងទាំង ផ្តាំផ្ញើរដល់បងប្អូន ប្រជា ពលថាប្រសិនបើ ជួបករណីខាងលើឬ ផ្សេងៗទៀតត្រូវរាយ ការណ៍មកកម្លាំងជំនាញមាន សត្ថ កិច្ចមូលដ្ឋានជាដើម ដើម្បីអោយកម្លាំងជំនាញ លោកចុះប្រតិបត្តិការនិងរក្សា សន្តិសុខភូមិឃុំ មានសុវត្ថភាពជូន បងប្អូនប្រជាពលរដ្ឋ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាងលើរួម នឹងវត្ថុតាំងត្រូវបាន សមត្ថកិច្ចកំលាំង កងរាជអាវុធ ហត្ថស្រុកជាំក្សាន្ត កសាងសំណុំរឿង បញ្ជូនទៅកាន់ទីបញ្ជាការ រដ្ឋានកងរាជអាវុធ ខេត្តព្រះ វិហារដើម្បីចាត់ កាបន្តរទៅតាមនិតិពិធី។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *