ប្រជាពលរដ្ឋទាមទារ អោយមានការ ស្រាយរឿងបឹងធម្មជាតិ ក្នុងវេទការសាធារណៈ លោកអ៊ុម ស៊ីណាត ប្រធានក្រុម ប្រឹក្សាស្រុកកំពង់ត្រាច លើកឡើងថា សុំយកការដោះស្រាយ ទំនាស់បឹងឈូកនេះ ទៅប្រជុំក្រុមប្រឹក្សាស្រុកវិញ ដោយមិនចាំបាច់ រំខានដល់ក្រុមការងារ ថ្នាក់ជាតិឡើយ

(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សា ក្រសួងព័ត៌មាន បានអញ្ជើញចូល រួមបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋា ភិបាល កម្ពុជា នៅឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយវេទិកាថ្នាក់ជាតិនេះ ក៏មាន ការអញ្ជើញចូលរួម បញ្ចេញមតិយោបល់ ពីសំណាក់ លោក អ៊ុម ស៊ីណាត ប្រធានគណបក្ស ស្រុក និងជាប្រធានក្រុម ប្រឹក្សាស្រុកកំពង់ត្រាច ផងដែរ។

ក្នុងវេទិកានេះ ក្រោយពីលោក ស្រី អាន់ មេឃុំបឹងសាលាខាងជើង ធ្វើរបាយការណ៍ ស្វាគមន៍ រួចមក គណៈអធិបតីក៏បាន សំណូមពរដល់បងប្អូន ប្រជាពលរដ្ឋដែល មានបញ្ហាប្រឈមឬ ផលប៉ះពាល់ទាំងឡាយ លើកឡើងរាល់ករណីទាំង ឡាយកើតឡើងនៅចំពោះមុខ ដើម្បីងាយ ស្រួលរកដំណោះស្រាយជូន។

ចំពោះរាល់សំណូម ពរទាំងអស់ ដូចជាការស្នើសុំផ្លូវ ករណីប្រឈមនឹង ការប្រើប្រាស់អគ្គិសនី  ការលិចលង់ដំណាំ កសិកម្មផ្តើមដោយ ជំនន់ភ្លៀង ពិសេសការស្នើសុំ ឲ្យលោកប្រធាន ក្រុម ការងារជួយស្តារប្រឡាយ បឹងបួរក្នុងភូមិ សាស្ត្រខាងលើ ដើម្បីធ្វើផ្លូវ បណ្តោះទឹកចេញ ពីក ន្លែងលិចលង់។

ជុំវិញនឹងការរកដំ ណោះស្រាយរឿង វិវាទបឹងឈូកនេះ លោកអ៊ុម ស៊ីណាត ប្រធានក្រុម ប្រឹក្សាស្រុកកំពង់ត្រាច បានលើកឡើងដោយ សុំយកការដោះស្រាយ ទំនាស់បឹងឈូកនេះ  ទៅពិភាក្សាក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាស្រុកវិញ ដោយមិនចាំបាច់ រំខានដល់ក្រុមការងារ ថ្នាក់ជាតិឡើយ។

ជាមួយគ្នានេះដែរ មជ្ឈដ្ឋានទូទៅកុំ ពុងងឿងឆ្ងល់ថា វេទិកាថ្នាក់ជាតិទាំងមូល ហេតុម្តេច តម្រូវឲ្យលោកប្រធាន ក្រុមប្រឹក្សាស្រុកបញ្ចេញ មតិយោបល់ក្នុងវេទិកា ជំនួសរដ្ឋបាល ស្រុកបែបនេះទៅវិញ ឬមួយមន្ត្រីសាលាស្រុក កំពង់ត្រាចជាប់ រវល់បំពេញបេសកកម្ម អស់ហើយឬយ៉ាងណា?។

សូមជម្រាបថា បើតាមការបកស្រាយរបស់ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន បានបញ្ជាក់ថា វេទិកាសាធារណៈនេះ ធ្វើឡើង គឺស្របទៅតាមសំណូមពរ បញ្ហាប្រឈម ក្តីកង្វល់ និងផលប៉ះពាល់នានា សម្រាប់រកដំណោះ ស្រាយជូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយគ្មានលំអៀង ហើយប្រធានអង្គប្រជុំ ត្រូវតែស្រាយបំភ្លឺរាល់ បញ្ហាពាក់ព័ន្ធជា ច្រើនដែល កំពុងកើតមាននៅ ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ប៉ុន្តែបើបញ្ហាទាំងនោះ គ្មានលទ្ធភាពដោះ ស្រាយទើបយកបញ្ហានេះ បញ្ជូនបន្តទៅថ្នាក់លើ  ដើម្បីសុំសេចក្តីសម្រេច សម្រាប់អនុវត្តជាក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *