ស្នងការ នគរបាល ខេត្តសៀមរាប បង្ហាញមុខ ក្រុមចោរ លួចគោក្របី ដ៍សកម្ម ៨នាក់

(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៩ ស្នងការរដ្ឋាននគរបាល ខេត្តសៀម រាប បង្ហាញក្រុមមុខសញ្ញា លួចសត្វគោក្របីអ្នក ស្រុកចំនួន០៨នាក់ បន្ទាប់ពីកម្លាំងនគរបាល នៃស្នងការរដ្ឋាន នគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបាន ជាបន្តរបន្ទាប់ក្រោយ ពីទទួល បានសេចក្តីរាយ ការណ៍ពីប្រ ជាពលរដ្ឋ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង០៨នាក់ ដែលធ្វើសកម្មភាពលួច សត្វគោ ក្របីអ្នកស្រុកហើយ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួននោះទី១ឈ្មោះ កុក លីសា ភេទប្រុស  អាយុ១៩ឆ្នាំ នៅភូមិចំការតាពង ឃុំស្រែស្តុក ស្រុកកណ្តៀង  ខេត្តពោធិ៍សាត់ ទី២ឈ្មោះ ឆន ចាំន់រ៉ា ភេទប្រុសអាយុ៣៤ឆ្នាំ  នៅភូមិដើមរការ ឃុំខ្លាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី៣ឈ្មោះ គា តូ ភេទប្រុសអាយុ៣៩ឆ្នាំ  នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី៤ឈ្មោះ ម៉ម ចន្ថា ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិចេកចាវ  ឃុំត្រពាំងពោធិ៍ ស្រុកក្រគរខេត្តពោធិ៏សាត់ ទី៥ឈ្មោះ ឌី សៅរ៉ាន់  ភេទប្រុសអាយុ៣២ឆ្នាំ  នៅភូមិកណ្តុរស  ឃុំបឹងកន្ទួត  ស្រុក្រគរខេត្តពោធិ៍សាត់ ទី៦ឈ្មោះ ស៊ីម ប៉ិក ហៅប៉ក់ ភេទប្រុសអាយុ៥៧ឆ្នាំ នៅភូមិគក់ឃុំផ្ទះព្រៃ ស្រុកសពោះមាស ខេត្តពោធិ៍សាត់ ទី៧ឈ្មោះ ប្រាក់ សៀប ភេទប្រុស អាយុ៥៨ឆ្នាំ  នៅភូមិគក់ ឃុំផ្ទះព្រៃ ស្រុកសពោះមាស ខេត្តពោធិ៍សាត់ និងទី៨ឈ្មោះ គឿន កន ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិត្រាំពែ ឃុំត្រាំពែ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយពីឃាត់ឃាត់ ខ្លួនជនសង្ស័យខាង លើកម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន រថយន្តកូរ៉េ២តោន កន្លះចំនួន២គ្រឿងនិង សត្វគោចំនួន ៤ក្បាលផងដែរ។

លោកវរសេនីយ៍ឯក ដួង សុខា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាន ខេត្ត សៀមរាបបាន ប្រាប់អ្នកយកព័ត៌មាន យើងអោយដឹងថា ករណីឃាត់ខ្លួនក្រុម ចោរលួចគោអ្នក ស្រុកខាងលើ នេះកម្លាំងជំនាញ ទទួលបានសេចក្តី រាយការណ៍ពី ប្រជាពលរដ្ឋនិងបាន ធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់នៅក្នុង ស្រុកប្រាសាទបាគង និងបន្តរតាមចាប់បាន ០៣ នាក់ ទៀតនៅក្នុង ខេត្តពោធិសាត់។

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ ទាំង០៨នាក់ បានឆ្លើយសារភាពថា ពួកគេពិត ជាបាន ធ្វើសកម្មភាព លួចគោក្របី ពិតប្រាកដមែន ហើយកន្លងមក ពួកគេក៏ធ្លាប់បាន ធ្វើសកម្មភាព លួចអ្នកភូមិ បានជាច្រើនដង ក្នុងខេត្តសៀមរាប និងបន្តរយកទៅលក់នៅ តាមបណ្តា ខេត្តមួយ ចំនួន។

បច្ចុប្បន្នជនសង្ស័យ ទាំងអស់ត្រូវបានកម្លាំង នគរបាលនៃស្នងការ រដ្ឋាននគរបាល ខេត្ត សៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ផងដែរថា ហេតុការណ៍ចាប់ខ្លួន ជនសង្ស័យខាងលើ នេះធ្វើឡើងកាលពី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១ និង២០នាទី នៅចំណុច ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងថ្ងៃទី៥ខែកញ្ញាម្សិលមិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *