(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះលោកហ៊ឹលរ៉ាយ៉ាអភិបាល ក្រុងសិរីសោភ័ណនិង សមាជិក្រុមប្រឹក្សាក្រុង ក្រុមការងារមូលដ្ឋាន បានចុះត្រួតពិនិត្យមើល ក្រុមការងារស្តាររៀប ចំប្រព័ន្ធលូរំដោះទឹកមាន ប្រវែង៤០០ម៉ែត្រ ដែលជាគំរោងរបស់ សាលា ក្រុងសិរីសោភ័ណ ចាប់ពីរង្វង់មូលស្រីគ្រប់ លក្ខណ៍ដល់ចំណតរ៉ា រទេះភ្លើងស្ថិតនៅក្នុងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីរកដំដោះស្រាយបញ្ចៀស ការស្ទះប្រព័ន្ធលូទឹក ឲ្យបានទាន់ពេលវេលា ដោយរដូវនេះជា រដូវវស្សាបានឈានចូល មកដល់ ពិសេសទីតាំង ខាងលើតែងតែមាន ការដល់លិចទឹក នៅពេលមានភ្លៀង ធ្លាក់ធំម្តងៗជាប្រចាំ។
ជាមួយនឹងដំណោះ ស្រាយនៃការបញ្ចៀសការ ស្ទះប្រព័ន្ធលូនៅចំណុចរង្វង់ មូលស្រីគ្រប់លក្ខណ៍ នាឱកាសនោះដែរ លោកហ៊ឹលរ៉ាយ៉ាបានមាន ប្រសាសន៍ថាក្រោយពី លោកបានចុះពិនិត្យទីតាំងដែល លិចទឹករួចមកលោក បានចាត់ឲ្យក្រុមការងារធ្វើ ការស្តារប្រព័ន្ធលូ នឹងបើកមុខទឹកដាក់ លូថ្មីនៅចំនុចចាប់ពី រង្វង់មូលស្រីគ្រប់លក្ខណ៍ ដល់ចំណតរ៉ារទេះ ភ្លើងដែលមាន ប្រវែង៤០០ម៉ែត្រហូរ ចាក់ចូលទៅក្នុង ប្រព័ន្ធលូធំដែលត្រូវ ធ្វើឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
ពិសេសលោកបានធ្វើការ ជម្រុញឲ្យអាជ្ញាធរចៅសង្កាត់ មេភូមិ ត្រូវធ្វើការជូនដំណឹង ដល់ម្ចាស់ផ្ទះដែលរង ផលប៉ះពាល់ ដើម្បីធ្វើការដោះស្រាយ និងសុំឲ្យពួកគាត់ចូល រួមសហការជាមួយ និងអាជ្ញាធរយើង ដើម្បីឲ្យដំណើរ ការទាន់ពេលវេលា។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាការលិច ទឹកភ្លៀងជាប្រចាំនៅ កន្លែងនោះបណ្តាល មកពីកក្តា១ប្រជាពល រដ្ឋម្ចាស់ដីនៅមុខទឹក ចាក់ដីលុបមុខ ផ្លូវទឹកភ្លៀងហូរ ហើយសាងសង់ ផ្ទះពីលើ កក្តាទី២មកពីក្រុមហ៊ុន ម៉ៅការដាក់ប្រព័ន្ធលូបង្ហូរ ទឹកគ្មានប្រភពលូហូរទឹកបន្ត។
ករណីនេះស្ទះលូ នៅម្តុំផ្លូវចូលរ៉ានោះ លោកហ៊ឹល រ៉ាយ៉ាបញ្ជាក់ឲ្យដឹង ទៀតថាចំពោះមុខ អាជ្ញាធរក្រុងនឹង ឲ្យក្រុមហ៊ុនម៉ៅការ ដាក់លូបង្ហូរទឹកត្រូវកែ ដាក់លូរំដោះទឹកភ្លៀង ឲ្យធំជាងមុន ធានាទាំង គុណភាពបង្ហូរទឹក ទាំងរយ:ពេល ប្រើប្រាស់ឲ្យបាន យូរហើយចំពោះមុខក៏ ត្រូវដោះស្រាយឲ្យ ប្រជាពលរដ្ឋដែល ចាក់ដីលុបមុខទឹក កាយដីចេញ និងមួយទៀត អាជ្ញាធរនិងជំនាញនឹង កាយប្រឡាយដាក់ លូរំដោះទឹកភ្លៀងឲ្យបានឆាប់ ដែលអាចធ្វើទៅ បានផងដែរ។
លោកហ៊ឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងទៀត ថាក្រោយពីក្រុមហ៊ុន ដាក់លូរំដោះទឹករួចរាល់ ហើយប្រជាពលរដ្ឋរស់ នៅតាមផ្លូវចូលរ៉ានោះ ត្រូវចូលរួមសហការណ៍ ថែទាំឲ្យយូរអង្វែង ដូចជាបើក ផ្លូវមុខទឹកកុំឲ្យកកស្ទះ ដោយសារសំរាមព្រោះ ការដាក់លូ១ខ្សែៗ វាមានតំលៃថ្លៃណាស់ ដូច្នេះប្រជាពល ត្រូវចេះស្រឡាញ់ ទ្រព្យសម្បត្តិរដ្ឋ ដូចទ្រព្យសម្បត្តិ របស់យើងដែរ៕