គ្រួសារកុមារ២នាក់ដែល លង់ទឹកស្លាប់នៅឃុំ សឿបានទទួលអំណោយ ពីកាកបាទក្រហម កម្ពុជាខេត្ត បន្ទាយមានជ័យ ដើម្បីរំលែកទុក្ខ

(ខេត្តបន្ទាយមានជ័យ)៖នាព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ សាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ បានយកអំណោយទៅ ចូលរួមរំលែកទុក្ខដល់ គ្រួសារកុមារ២នាក់ដែល លង់ទឹកស្លាប់ នៅភូមិសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដោយមានការចូលរួមលោក អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ប្រធានអនុសាខាកាកបាទ ក្រហម។

ក្នុងពិធីចែកអំណោយ នោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ថាអំណោយទាំងអស់ នេះជារបស់ សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យជា អំណោយមនុស្សធម៍បាន យកទៅរំលែក ទុក្ខដល់ក្រុមគ្រួសារ កុមាររងគ្រោះស្លាប់ដោយ លង់ទឹកនៅភូមិសំរោង ឃុំសឿស្រុកមង្គលបូរី កន្លងមកនេះ។

លោកអ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ហើយសែនសោកស្តាយ ជាពន់ពេក គ្រាន់តែមួយប៉ព្រិច ភ្នែកសោះក្មេងដល់ ទៅ២នាក់ស្លាប់យ៉ាង អណោចអធម៍គ្រាន់តែ ម្តាយក៏មិនបាន ជួបមុខកូនជា ចុងក្រោយផង។

ក្នុងនោះលោកបាន ពាំនាំបណ្តាំរំលែក ទុក្ខព្រួយនេះដែរពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលមានសមាន ចិត្តសម្តែងមរណ:ទុក្ខ សោកស្តាយនិងផ្តល់កម្លាំង ចិត្តឲ្យឱពុកម្តាយ សាច់ញាតិនៃសពកាត់ចិត្ត ហើយខិតខំកសាងជីវភាព សុភមង្គល គ្រួសារបន្តទៀត លោកក៏អំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋត្រូវ បង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ទើបចៀសផុតពី គ្រោះថ្នាក់គ្រោះ ធម្មជាតិនានា ។

សូមបញ្ជាក់ថា កាលពីម៉ោង៧និង៤៥នាទី ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចប្រឡាយមួយ ក្នុងភូមិសំរោងឃុំសឿ ស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យ មានករណីក្មេង២នាក់ លង់ទឹកស្លាប់ក្មេងរង គ្រោះមាន ១កុមារា ឈ្មោះ ថុន ធារិទ្ធ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិគោក សំរោងឱពុកឈ្មោះ អូន ថុន អាយុ៣៨ឆ្នា ម្ដាយឈ្មោះ តឿ សៀម អាយុ៣៣ឆ្នាំម្ដាយ ពុកទៅធ្វើកម្មករនៅ ប្រទេសថៃ២កុមារី ជួន សុភ័ណ អាយុ១០ ឆ្នាំរស់នៅភូមិ ឃុំជុំគ្នាមានម្ដាយ ឈ្មោះ តឿ អឿត អាយុ៤៨ឆ្នាំក៏ ទៅធ្វើកម្មករថៃដែរ ក្មេងទាំងពីររស់នៅជា មួយអ៊ុំនិងយាយនា ភូមិខាងលើ ។

មុនកើតហេតុ ក្មេងទាំង២បានជិះកង់ ទៅតាមអ៊ុំស្រីនៅស្រែ ហើយតាមផ្លូវក៏ឃើញ ដើមត្របែកលិចទឹក ហើយចុះឆ្លងកាត់ ក៏លងទឹកស្លាប់ទៅ។

លោកអ៊ុំ រាត្រី បានបញ្ជាក់ទៀតថា អំណោយមនុស្សធម៍ របស់សាខាកាក បាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជូនគ្រួសារកុមាររង គ្រោះស្លាប់ដោយលង់ទឹក ក្នុងមួយគ្រួសារៗ រួមមាន១  អង្ករ៥០គក្រ ២ត្រីខ ៣០កំប៉ុង ៣មី ៥កេះ ៤ទឹកសុអ៊ីវ ១២ដប ៥ទឹកក្រូចដបធំ ៣យួរ ៦ទឹកសុទ្ធ ៥កេស ៧ថវិកា ២០ម៉ឺនរៀល និងថវិកាខេត្ត៤០ម៉ឺនរៀលទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *