អាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងមធ្យោបាយ គ្រឿងបំពាក់និងយោធ បរិក្ខារត្រៀម អន្តរាគមន៍អនុវត្ត ដីកាតុលាការ

(ខេត្តបន្ទាយមានជ័យ)៖ អនុវត្តតាមផែនការ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការអនុវត្ត ដីកាតុលាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំងមធ្យោបាយ គ្រឿងបំពាក់និង យោធបរិក្ខាត្រៀម អន្តរាគមន៍អនុវត្តិការ តុលាការបានយ៉ាង ល្អខ្ចាប់ខ្ចួន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ កញ្ញាឆ្នាំ ២០១៩នេះនៅបរិវេន បញ្ជាការកងរាជអាវុធហត្ថ ខេត្តកម្លាំង ដែលបានត្រៀមរួចជា ស្រេចនិងឧបករណ៍គ្រប់ បែបយ៉ាងត្រូវបានធ្វើការ ត្រួតពិនិត្យពី ថ្នាក់ដឹកនាំនៃអាវុធហត្ថ លើផ្ទៃប្រទេសនៅទី បញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយមានការ ចូលរួមលោកឧត្តម សេនីយ៍ទោសសំបូរធន នាយសេនាធិការ ប្រធានគណៈកម្មការ ត្រួតពិនិត្យកម្លាំងនយោបាយ បរិក្ខារគ្រឿងបំពាក់ត្រៀម អន្តរាគមន៍អនុវត្តដីកា តុលាការរបស់ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី បោន បិនមេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឡើងរាយការណ៍ នៅភូមិសាស្ត្ររបស់ ខេត្តបន្ទាយមានជ័យនិង បានរាយការណ៍ពីកម្លាំង ដែលបានហ្វឹកហាត់ និងសម្ភារៈដែលបាន ត្រៀមបម្រុងរួចទាំងនោះ រួមមានស្ថានភាព ភូមិសាស្ត្រ ស្ថានភាពប្រជាពលរដ្ឋ ស្ថានភាពទ័ព គ្រឿងបំពាក់និងយោធ បរិក្ខារត្រៀមអន្តរាគមន៍ មធ្យោបាយនិងវិទ្យុ ទាក់ទងផ្សេងៗ ។

ក្នុងនោះលោកឧត្តម សេនីយ៍ទោ ស សំបូរធន បានមើលការសម្តែង លើជំនាញរបស់កង កម្លាំងអាវុធហត្ថ រួមមាន ការរក្សាសណ្តាប់ ការរុញច្រានក្រុមបាតុករ ការវាយលុកក្រុមបាតុករ  បើករូបភាពចាប់មេបាតុករ ការបាញ់អាវុធប្រឆាំងបាតុករ ការសម្ដែងក្បាច់គុនកង យោធពលខេមរភូមិន្ទ រួមមានការវាយលង្ហិនរួម ការហ្វឹកហាត់កាយសសម្បទា ការវាយរំដោះចំណាប់ខ្មាំងក្នុង នោះក៏មានការសម្ដែង កាយសម្បទា ដូចជាការវាយបំបាក់ដៃ ការវាយបំបាក់ជើង ការវាយបំបែកខ្នង ការវាយបំបែកទ្រូង ការវាយបំបែកក្បាលជាដើម ។

លោកឧត្តមសេនីយ៍ ទោស សំបូរធនបានធ្វើការផ្តាំ ផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តន៍ទៅតាមទិសស្លោក គឺជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវមានសាមគ្គី ឯកភាពជាធ្លុងមួយ ខិតខំរៀន សូត្រឲ្យមាន សមត្ថភាពពិតប្រាកដ និងដកស្រង់យកបទ ពិសោធន៍ល្អៗ ដើម្បី បំពេញតួនាទី ភារកិច្ចឲ្យកាន់តែ មានប្រសិទិ្ធភាពខ្ពស់ហើយ កំលាំងអាវុធហត្ថទាំង អស់មានភារកិច្ច ៤ យ៉ាងគឺត្រៀមអន្តរាគមន៍ អនុវត្តន៍ដីកាតុលាការ ជួយសង្រ្គោះប្រជាពល រដ្ឋដែលជួបគ្រោះមហន្ត រាយផ្សេងៗជាយថា ហេតុបង្រ្កាបបទល្មើស ព្រៃឈើថែរក្សា ការពារសន្តិសុខ សំណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋក្នុងពិធី បុណ្យកាន់បិណ្ឌភ្ជំ បិណ្ឌនាពេលខាងមុខ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *