(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តបន្ទាយ មានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍ តួនាទី-ភារកិច្ច ការងារកងរាជ អាវុធហត្ថប្រចាំ ខែកក្កដា ឆ្នាំ២០១៩ និងទិសដៅការងា របន្តខែសីហា ឆ្នាំ២០១៩ និងផ្សព្វផ្សាយការ ណែនាំស្តីពីការងារជំនាញ កសាងកម្លាំង និងផ្សព្វផ្សាយ ប្រសាសន៍ណែនាំ ០៥ចំណុច របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ពាក់ព័ន្ធការងារ ជំនាញគ្រឿងញៀន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយ ការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង៩ នាយទាហាន-នាយ ទាហានរងអាវុធហត្ថ ជាច្រើនរូប។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការ ផ្តាំផ្ញើដល់កងកម្លាំង ទាំងអស់ត្រូវបន្ត អនុវត្តន៍ឲ្យបានម៉ឺង ម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជា របស់ថ្នាក់លើ និងក្ដាប់រាល់ សភាពការណ៍ក្នុង ភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា នៅពេលមានសភាពការ ចាំបាច់ត្រូវរាយការណ៍ សុំគោលការណ៍ថ្នាក់លើ-ត្រៀមលក្ខណៈ រួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា នៅពេលមាន ហេតុការណ៍កើត ឡើងជាយថាហេតុ ហើយអាវុធហត្ថគ្រប់រូប ត្រូវអនុវត្តន៍ឲ្យបានសមស្រប ប្រកាន់ខ្ជាប់នូវសីលធម៌ ម៉ឺងម៉ាត់ គោរពវិន័យ និងអាកប្បកិរិយាល្អក្នុង ពេលបំពេញភារកិច្ច ជាពិសេសគោរពច្បាប់ គោរពសិទិ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពល ខេមរភូមិន្ទ -ចាត់តាំងកម្លាំងចេញ ល្បាតការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា រាល់បទល្មើស ដែលកើតមានឡើង -គ្រប់មូលដ្ឋានក្រុង/ស្រុក និងស្នាក់ការ សន្តិសុខត្រូវបង្កើន កិច្ចសហការជាមួយ ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីឲ្យបានល្អ និង ត្រៀមជួយសង្រ្គោះ គ្រប់សភាពការណ៍ដែល កើតឡើងជាយថាហេតុ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ផងដែរ៕