លោកអភិបាល​ខេត្តកំពត​ ជួបប្រជុំជាមួយប្រតិ ភូក្រសួងមហាផ្ទៃ ពិភាក្សាបញ្ហាពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់ តាមបន្ទាត់ព្រំដែននិង ក្នុងភូមិសាស្ត្រខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃ​ទី០៥ ​ខែកញ្ញា ឆ្នាំ២០១៩ លោក​ ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំ អង្គភាពកងកម្លាំង ប្រដាប់អាវុធព្រមទាំង មន្ត្រីពាក់ព័ន្ធនៃមន្ទីរ  អង្គភាព​មួយចំនួនក្នុង ខេត្តជួបប្រជុំរវាងប្រតិភូ ​ក្រសួង​មហាផ្ទៃ ដែលដឹកនាំដោយ ​នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ​ក្រសួងមហាផ្ទៃ ដើម្បីពិភាក្សា​ការងារមួយ ចំនួនពាក់ព័ន្ធបញ្ហា ការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព តាមបន្ទាត់ព្រំដែនក៏ដូច ក្នុងភូមិសាស្ត្រនៃខេត្ត កំពតទាំងមូល។

កិច្ចប្រជុំនេះ បន្ទាប់ពី លោក ជាវ តាយ​អភិបាល​ខេត្ត ​និងថ្នាក់ដឹកនាំអង្គភាពកង កម្លាំងស្នងការដ្ឋាន នគរបាលខេត្តនិង អង្គភាពនគរបាល ការពារព្រំដែន រាយការណ៍ជូនគណៈ អធិបតីរួចមក ​នាយឧត្តមឧត្តម សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួង ​មហាផ្ទៃ បានមានប្រសាសន៍​គូសបញ្ជាក់​ថា ប្រតិភូ​ក្រសួង ​មហាផ្ទៃ​ដែលបាន អញ្ជើញចុះមកបំពេញ បេសកកម្មពេលនេះគឺជា គោលការណ៍ចាំ បាច់និងបន្ទាន់របស់ ក្រសួងមហាផ្ទៃបាន ដាក់ចេញនូវវិធានការណ៍ លើកកម្ពស់​ស្មារតី​ ទទួល​ខុសត្រូវ ប្រសិទ្ធ​ភាពការងារ ត្រូវអនុវត្ត​ប្រកបដោយ ភាពម៉ឺងម៉ាត់ ហ្មត់ចត់ តាមគោល ការណ៍ច្បាប់ មិនធូររលុងនិងមិន បណ្ដែតបណ្ដោយតាម ទម្លាប់ចាស់​គ្រប់​ប៉ុស្តិ៍​ ត្រូវត្រួត​ពិនិត្យ ​ច្រកទ្វារព្រំដែន ប៉ុស្តិ៍​ការពារនៅតាម បណ្ដា​កងវរសេនា តូចនគរបាលការពារព្រំដែន ត្រូវធ្វើការអ​ភិវឌ្ឍ ខ្លួនឲ្យទាន់សភាពការណ៍ ក្នុងដំណាក់កាលថ្មី ពង្រឹង ពង្រីក​សមត្ថភាព  សំដៅកសាងខ្សែបន្ទាត់ ​ព្រំដែន​មួយប្រកប ដោយក្ដីសុខសណ្ដាប់​ធ្នាប់ និងរបៀបរៀបរយ ដើម្បី​រួមចំណែក ​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ក្នុងការកសាង ព្រំដែនជាមួយប្រទេស ជិតខាងជាព្រំ ដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។​

លោក សំរិទ្ធ ឌី ក៏បានបញ្ជាក់ឲ្យដឹងដែរថា ភ្ជាប់ជាមួយបេសក កម្មនេះដែរក៏បានផ្ដោត សំខាន់ដើម្បីសួរសុខ ទុក្ខនិងពិនិត្យមើល សកម្មភាពការងារ ព្រមទាំង​ក្ដាប់សភាព ការណ៍និងស្ថានភាពជាក់ស្ដែង នៃការរស់នៅ ការត្រៀមប្រយុទ្ធ និងការហ្វឹកហ្វឺន ការលំបាក ការងាយស្រួល និងបញ្ហា ប្រឈមមួយចំនួន របស់កងកម្លាំងនគរ បាលការពារព្រំដែន ដើម្បី​ជួយសម្របសម្រួលដោះ ស្រាយសម្រាប់សេចក្តី ត្រូវការរបស់អង្គភាព។

លោកនាយឧត្តម ឧត្តមសេនីយ៍​ សំរិទ្ធ ឌី ក៏បានកោតសរ សើរ​ដល់អាជ្ញាធរ​និង អង្គភាពនគរបាល ព្រមទាំងសមត្ថកិច្ចពាក់ ព័ន្ធដែលបានសហការ ការពារថែរក្សាសុខ​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​របៀប រៀបរយ​សង្គម​បាន ល្អប្រសើរ​ជូនសង្គម និងប្រជាពលរដ្ឋក្នុង ខេត្ត​កំពត​ទាំងមូល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *