(ខេត្តកណ្តាល)៖ ករណីគ្រោះថ្នាក់មួយកើត ឡើងដោយបុរស ម្នាក់ស្រវឹងស្រាម្នាក់ បើកម៉តូបុក ខឿនផ្លូវចូលវត្ត បណ្តាលអោយស្លាប់ ខ្លួនឯង ភ្លាមៗនៅនិងកន្លែង ហេតុការណ៍ដ៏ភ្ញាក់ផ្អើល នេះ កាលេពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង០០និង ២៥នាទីត្រង់ចំណុចក្នុង វត្តខ្សុំស្ថិតក្នុងភូមិ ខ្សុំឃុំបន្ទាយដែកស្រុក កៀនស្វាយខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឈ្មោះ ជួង សុភា ភេទប្រុសអាយុ៣៣ឆ្នាំ ជា ជាតិខ្មែរមាន ទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើក ម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅពាក់ស្លាក់ លេខភ្នំពេញ ១BL៣៤៩៣មក ដល់ចំណុកើតហេតុ ខាងលើ បាន បានបុកខឿនផ្លូវក្នុង វត្តបណ្តាលអោយ ស្លាប់ខ្លួននៅនិងកន្លែង។
សមត្ថកិច្ចបានប្រាប់អោយ ដឹងទៀតថាមុនពេលកើត ហេតុជនរងគ្រោះ បានជិៈម៉ូតូចេញពីវង់ ផឹកស៊ីត្រឡប់មក ផ្ទះវិញបើកបរក្នុង ទិសដៅពីលិចទៅ កើតតាមបណ្តោយ ផ្លូវក្នុងវត្តខ្សុំក្នុង ស្ថានភាពស្រវឹង ហើយក៏ជ្រុលទៅ បុកខឿនផ្លូវក្នុងវត្តពេញ ទំហឹងបណ្តាលអោយស្លាប់ ខ្លួនឯងនៅនិង កន្លែងតែម្តងទៅ។
ក្រោយពីកើតហេតុ កម្លាំងជំនាញនៃ នគរបាលប៉ុស្តិ៍រដ្ឋ បាលបន្ទាយដែក បានចុះមកដល់ កន្លែងកើត ហេតុនិងបានធ្វើការ ពិនិត្យនៅលើក ន្លែងកើតហេតុទើបដឹង ថាជនបើកបរគ្មាន ការប្រុងប្រយ័ត្នមានមាន ជាតិស្រវឹងផងដែរហើយ ហេតុការណ៍នេះគឺគ្រោះ ថ្នាក់ដោយខ្លួនឯង។
បច្ចុប្បន្នម៉ូតូរងការ ខូចខាតត្រូវបានបងប្អូន សាច់ញាតិយកទៅរក្សារ ទុកចំណែកសាកសព ក្រោយពីបានពិនិត្យ រួចរាល់ហើយកម្លាំង ជននាញក៏បានប្រគល់ ជូនក្រុមគ្រួសារសាច់ញា តិដើ្បមិយកទៅធ្វើ បុណ្យតាមប្រពៃណី៕