ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង រថយន្តបុកជាមួយនឹង ម៉ូតូបណ្តាលអោយស្លាប់០១នាក់

(ខេត្តកណ្តាល)៖ ករណីរគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលអោយ ភាគីខាងម៉ូតូ ម្នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែងហេតុការណ៍ ដ៏រន្ធុតនេះកើតឡើងកាល ព្រឹកថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០១៩វេលាម៉ោង ០៨និង៣០នាទីនៅលើ កំណាត់ផ្លូវជាតិលេខ១ក្នុង ចន្លោះគីឡូរ ម៉ែត្រលេខ២៣និង២៤ ស្ថិតក្នុងភូមិ ដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឈ្មោះង៉ែតឆៃ ភេទប្រុសអាយុ៣២ឆ្នាំជន ជាតិខ្មែរមានទីលំនៅ ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានបើក ម៉ូតូម៉ាក SUZUKI ViVa ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១P-៩៦២៦ បើកបរក្នុងទិស ដៅពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១មក ដល់ចំណុចកើតហេតុខាង លើត្រូវបានរថយន្ត ប្រភេទដឹកដីមួយ គ្រឿងមិនចាំ ស្លាក់លេខបាន វ៉ាជែងនិងបានបុក ពីក្រោយពេញទំហឹង បណ្តាលអោយ ស្លាប់នៅនិងកន្លែង ចំណែកអ្នកបើកបរ រថយន្តមិនស្គាលអត្ត សញ្ញាណនិងបាន បើករថយន្តគេខ្លួន បាត់ពីកន្លែងកើតហេតុ មុនសមត្ថកិច្ចទៅដល់។

ក្រោយកម្លាំងនគរ បាលជំនាញបានវាស់ វែងនិងពិនិត្យរួចរាល់ ហើយសមត្ថកិច្ចក៏ បានប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ ញាតិដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកម៉ូតូខូច ខាតធ្ងន់ជំនាញចរាចរណ៍ សណ្តាប់ធ្នាប់ស្រុកកៀន ស្វាយធ្វើការ យកមករក្សាទុក្ខជាភស្ត តាងនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ។

បើតាមសន្និដ្ឋាន របស់សមត្ថកិច្ចថា ករណីនេះ បណ្តាលមកពីអ្នក បើកបររថយន្ត បើកធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បើកក្នុងល្បឿនលឿន ជែងមិនមើលស្ថានភាពផ្លូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *