ប្រាក់ដុល្លាក្លែងក្លាយ ប្រភេទក្រដាស ១០០ ជាងកន្លះលាន ត្រូវរឹបអូសនៅ ខេត្ត ឈៀងរ៉ាយ

(ប្រទេសថៃ)៖ ប្រាក់ដុល្លាក្លែងក្លាយ ដែលជាប្រភេទក្រដាស ១០០ សុទ្ធសាធ ប្រមាណជាង កន្លះលាន ដុល្លារ ត្រូវបានក្រុមតម្រួត ថៃតាមប្រមាញ់ និង ឈាន ដល់ការក្រសោប ទាំងស្រុង   រួមទាំងម្ចាស់ផងដែរ បន្ទាប់ពីមាន ប្រជាពលរដ្ឋថៃ ជាច្រើននាក់ បានជឿលង់ទៅនឹង ការប្តូរប្រាក់ ដែលមានកម្រិតទាប និងអាចទទួលបាន ប្រាក់ចំណេញច្រើន ។

យោងតាមព័ត៌មានរបស់ ទូរទស្សន៍ប៉ុស្តិលេខ ៣ ថៃ ដែលយើងទទួល បានគឺ កន្លងទៅថ្មីៗនេះ  មាន ប្រជាពលរដ្ឋជាច្រើន ដែលបានចាញ់បោក ល្បិចប្តូរប្រាក់ របស់ជនទុច្ចរិត  ដែលបានប្រើប្រាស់ប្រាក់ ដុល្លារក្លែងក្លាយ បានធ្វើអោយ ប្រជាពលរដ្ឋទាំងនោះ  ចូលទៅដាក់ពាក្យ ប្តឹងនៅក្នុងស្នងការដ្ឋាន តម្រួតខេត្តឈៀងរ៉ាយ បន្ទាប់ពីពួកគាត់ខាត បង់អស់ប្រមាណ ជាង ៤ លាន បាត រួចមក ។

ក្រោយពីកម្លាំងចម្រុះ ដែលក្នុងនោះមាន តម្រួតព្រំដែនលេខ ៣២ កងរយលេខ ៣២៧  និងតម្រួតទេសចរណ៍ ប្រចាំតំបន់ ម៉ែចាន់ ខេត្តឈៀងរ៉ាយ បានចុះស្រាវជ្រាវរួចមក  ក៏បានពិនិត្យដឹងច្បាសថា ប្រភពគឺចេញពីផ្ទះលេខ១៧៤ ភូមិ៥ឃុំរីមកុក  ស្រុកមឿង  ខេត្តឈៀងរ៉ាយ  ប្រទេសថៃ ទើបកម្លាំងចម្រុះនោះ បានសុំគោលការណ៍ ទៅតុលាការខេត្ត  ដើម្បីចូលឆែកឆេរ  និង ត្រួតពិនិត្យ ។

ជាក់ស្តែងនៅក្នុង កិច្ចប្រតិបត្តិការ គឺផ្ទះនោះសង់ឡើងអំពីថ្ម ពីរជាន់ មានលក្ខណៈ តាមបែបអ៊ឺរ៉ុប  ដោយម្ចាស់ផ្ទះមានឈ្មោះ ម៉ាសារ៉ាត់  នីតិសាក់ យ៉ូរិន  ភេទស្រីអាយុ ៥៤ ឆ្នាំ  ដោយកម្លាំងបានឡើងទៅពិនិត្យ នៅជាន់ខាងលើ  គឺបានសង្គេត ឃើញថា  មានកាបូបធំៗចំនួន ៣  និង កែសក្រដាសចំនួន២ ដោយរបស់ទាំងនោះ មានការរុំព័ទ្ធដោយថង់ ផ្លាស្ទិកយ៉ាងស្អាត ថែមទៀតផង ។

ក្រោយពេលកម្លាំង ធ្វើការឆែកឆេរទៅលើ កាបូបទាំងនោះគឺឃើញ មានក្រដាស ប្រាក់ប្រភេទ ១០០ ដុល្លារ ក្លែងក្លាយ សរុបចំនួន ៥ ៤៧៣ សន្លឹក  ស្មើនឹង ប្រាក់ថៃជាង ១៦ លាន បាត ។

ចំណែកនៅក្នុងកែ សក្រដាសទាំង ២ នោះ  មានក្រដាស ព៌ណខ្មៅជាច្រើនដែល មានទំហំប៉ុនក្រដាសប្រាក់ប្រភេទ១០០ ដុល្លារ ដែលអាច សម្រាប់យកទៅ ជ្រលក់ទឹកថ្មាំ ក្នុងការផលិតជាក្រដាសប្រាក់ក្លែងក្លាយ ។

រីឯនៅក្នុងម៉ាស៊ិន  ដែលជាប្រភេទពុម្ពលុយ ក៏មានក្រដាសព៌ណ ប្រផេះជាច្រើនដែរ ដោយមានខ្នាតប៉ុនៗគ្នា ។

សមត្ថកិច្ចបានធ្វើ ការសន្និដ្ឋានថា  ក្រដាសប្រាក់ក្លែង​ ក្លាយទាំងនេះ  អាចនាំចូល ដោយជនសង្គមងងឹត  ពីប្រទេសជិតខាង  ដែលពួកគេនាំចូលតាម ខេត្តមួយចំនួន នៅភាគខាងត្បូង នៃប្រទេសថៃ ។

បើទោះបីជាមានការ បដិសេធពីស្ត្រីម្ចាស់ផ្ទះថា មិនមែនជារបស់ខ្លួនក៏ដោយ ក៏បច្ចុប្បន្នសមត្ថកិច្ចថៃ  បាននាំខ្លួនជនសង្ស័យ យកទៅកាន់ស្នងការដ្ឋាន  ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *