គ្រោះថ្នាក់ ចរាចរណ៍រ វាងម៉ូតូ០២គ្រឿង បានបុកគ្នា ពេញទំហឹង បណ្ដាលអោយរង របួសធ្ងន់ ស្រាល០៣នាក់ ក្នុងស្រុកមុខកំពូល

(ខេត្តកណ្តាល)៖ ​យ៉ាងហោចណាស់ក៏មាន មនុស្សចំនួន៣នាក់បាន រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធុតមួយ កើតឡើងកាលពី ព្រឹកថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទី នៅលើកំណាត់ផ្លូវជាតិ លេខ៦ត្រង់ចំណុច គីឡូម៉ែត្រលេខ៣២និង ៣៣ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបងស្រុក មុខកំពូល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើត ហេតុខាងលើមាន ម៉ូតូមួយគ្រឿង ម៉ាកនិច (NEX) មួយគ្រឿងពណ៍សលាយខ្មៅ ពាក់ស្លាក់លេខ កណ្ដាល ១AB៧១៨២ បើកបរដោយ ឈ្មោះសៀន ឆេង អ៊ីភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមាន ទីលំនៅភូមិវត្តថ្មីឃុំ ព្រែកដំបងស្រុក មុខកំពូលខេត្តកណ្ដាល និងអ្នករួមដំណើរ០២ នាក់ទៀតទី១ ឈ្មោះភឿន សុភ័ណ្ឌ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមាន ទីលំនៅភូមិសាម គ្គីឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល និងទី២ ឈ្មោះវ៉ាត ភារ៉ុង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជាមួយគ្នា និងបានធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុច កើតហេតុបានបត់ឆ្វេង ស្របពេលនោះក៍មាន ម៉ូតូមួយគ្រឿងម៉ាក ហុងដា C.B.R 250 ពណ៍ស លាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១HO ៩២៣៧ បើកបរដោយ ឈ្មោះឡុន ឡុច ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដងក្ដាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្វើដំណើរ ពីត្បូង ទៅជើងក្នុងទិសដៅ ពីភ្នំពេញទៅកំពង់ចាម ហើយបានមកបុកម៉ូតូនិច ដែលបត់ឆ្វេងខាងលើ   បណ្តាលអោយរបួសធ្ងន់ ដល់អ្នកបើកបរម៉ូតូនិច និងអ្នករួមដំណើរម៉ូតូ និចទាំងពីនាក់ ចំណែក អ្នកបើកបរម៉ូតូ C.B.R របួសស្រាល អ្នករបួសទាំង អស់បានបញ្ជូលទៅ ព្យាបាលនៅមន្ទី ពេទ្យភ្នំពេញ។

ក្រោយពីទទួលព័ត៌មាន កំលាំងជំនាញបានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានធ្វើការ វាស់វែងនិង យកម៉ូតូទាំងពីមក រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមុខកំពូល។

តាមសេចក្ដី សន្និដ្ឋានរបស់ សមត្ថកិច្ចថា អ្នកបើកបរម៉ូតូនិចបត់ ឆ្វេងខ្វះការប្រុងប្រយ័ត្ថ  រីឯម៉ូតូហុងដាC.B.R បើកបរលឿន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *