(ខេត្តបន្ទាយមានជ័យ)៖ព្រឹក ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងក្រុមហ៊ុន សុខារ៉េស៊ី ដេនសានកូ ស្ថិតក្នុងភូមិ ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យបានធ្វើ ពិធីចុះហត្ថលេខាលើ អនុស្សរណៈស្ដីពី កិច្ចព្រមព្រៀង វិនិយោគសាងសង់ លំនៅឋាន តំលៃសមរម្យ សុខារ៉េស៊ីដេន សានកូ រវាងក្រុមហ៊ុន អឹម អ សុខារ៉េស៊ីដេន គ្រុបនិង ក្រុមហ៊ុន ខេ អេស ៤២ អ៊ីធឺណេសិនណល។
ក្នុងពិធីនោះដោយ មានការចូលរួម លោក លាងមុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែន ដីន គរូប នីយកម្មនិងសំណង់ តំណាងឲ្យលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឈានសុខា ប្រធានក្រុមប្រឹក្សាភិបាល chairman លោក ឧកញ៉ា លោកជំទាវ លោក លោកស្រី ភៀវជាតិ អន្តរជាតិ បានចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើម លោកឈានសុខា បានមានប្រសាសន៍ថា ក្រុមហ៊ុនសុខារ៉េស៊ីដេន សានកូមាន គំរោង អភិវឌ្ឍន៍លំនៅឋាន ក្នុងតំលៃសមរម្យ ដោយទទួលបានសិទ្ធិ អនុញ្ញាតអភិវឌ្ឍន៍ សាង សង់ លំនៅឋានពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
លោកបានបញ្ជាក់ឲ្យ ខឹងទៀតថាគំរោងអភិវឌ្ឍន៍ សងសង់លំនៅឋាន របស់ក្រុមហ៊ុនលោក ចែកចេញជា ច្រើនផ្នែកមាន សាងសង់ផ្សារ ខុនដូរតែល មានកំពស់១៩ជាន់ វិឡាភ្លោះ ៦,៦ ម៉ែត្រគុណ និង៩ម៉ែត្រ វិឡាលីងហៅស៍ ៥,២ម៉ែត្រគុណនិង១០,៥ម៉ែត្រ ផ្ទះអាជីវកម្ម ៤,២ ម៉ែត្រ គុណនិង១៦ម៉ែត្រ លំនៅឋានប្រណិត ៤,២គុណនិង១៤ម៉ែត្រ លំនៅឋាន ប្រណិត៤,២ ម៉ែត្រគុណនិង១២ម៉ែត្រ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាលំនៅឋាន ប្រណិតទាំងអស់នោះ ក្រោយពីសាងសង់ រួចក្នុង១ ល្វេងមានតំលៃ ៣៩,៧៤៩ដុល្លា ការសាងសង់មានរយះ ពេល៥ឆ្នាំ ផ្ទះល្វេងជិត ៧០០ខ្នងសាងសង់ ២ឆ្នាំឲ្យរួច លើយ៣ឆ្នាំទៀត សំរាប់សាងសង់ ផ្សារ និងខុនដូតែល និង ផ្សេងៗទៀតហើយ ក្នុងការសាងសង់នោះ មានវិស្វាករមកមកពី៣ប្រទេស មានខ្មែរ ចិន និងថៃ សាងសង់តាមស្តង់ដា។
ក្នុងនោះលោកអ៊ុំ រាត្រីបានមានប្រសាសន៍ ថាក្នុងនាមលោក ជាអភិបាលខេត្តលោក មានសេច ក្តី សប្បាយចិត្តណាស់ បានបានឃើញនៅទី ក្រុងប៉ោយប៉ែតបាន ធ្វើការអភវឌ្ឍលំនៅ ឋានតំ លៃ សមរម្យរបស់ក្រុមហ៊ុន សុខារ៉េស៊ីដេនសានកូ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសសានកូលើ ផ្ទៃដី ១៥ហិចតាដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រ ស្របតាមគោល នយោបាយរបស់ រដ្ឋា ភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្រុមហ៊ុន សុខារ៉េស៊ីដេនសានកូ សាងសង់លំ នៅឋានលក់ ក្នុង តំលៃសមរម្យជូន ប្រជាពលរដ្ឋដែល មានចំណូលទាប និងមធ្យមក្នុង តំលៃជាង ២០,០០ ០ដុល្លា ដោយបង់រំលោះ សុទ្ធក្នុងរយះពេល២០ឆ្នាំ ហើយការប្រាក់០,៧០ ភាគរយក្នុង១ខែ គំរោងសាងសង់ នេះចំណាយទឹកប្រាក់ អស់ជាង១៥១លានដុល្លា។
ក្នុងនោះលោក លាងមុនីរិទ្ធ បានមានប្រសាសន៍ ធ្វើការកោតសរសើរ ដល់ក្រុមហ៊ុនសាង សង់ លំនៅឋានតំលៃ សមរម្យរបស់ក្រុម ហ៊ុនសុខារ៉េស៊ីដេនសានកូ បានសម្រេចចុះ ហត្ថលេខាលើ អនុស្សារណៈធ្វើការវិនិ យោគសាងសង់ជា មួយក្រុមហ៊ុនដៃគូដែល មានបទពិសោធន៍ និង បច្ចេកទេសសាងសង់ គ្រប់គ្រាន់តាមបែប ស្តង់ដាជាតិ អន្តរជាតិ ដើម្បីទំនុក ចិត្តរបស់អ តិថិជន៕