គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿង បណ្តាលអោយអ្នក រួមដំណើរម្នាក់ រងរបួសធ្ងន់

(ខេត្តបាត់ដំបង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរយន្តនិងរថយន្ត បណ្តាលអោយអ្នករួម​ដំណើរម្នាក់បានរង របួសធ្ងន់ហេតុការដ៏ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីរសៀលថ្ងៃ ទី០៧ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១៦និង ៤០នាទីនៅលើកំ ណាត់ផ្លូវជាតិលេខ ៥៧B១នៅត្រង់ ចំណុចក្រុមទី៤៥ ស្ថិតក្នុងភូមិសង្កែរ វាឃុំបវេលស្រុក បវេលខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ដឹងថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាង លើនេះបង្ករឡើង ដោយរថយន្ត ម៉ាកសាំយ៉ុង (តូរីស)ពណ៌សពាក់ ស្លាកលេខភ្នំពេញ ២AG-៥៩៤៣ បើកបរដោយឈ្មោះ ចាន់ សុថារ័ត្ន ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ ភូមិអូរប៉ិឃុំជយោ ស្រុកចំការលើខេត្ត កំពង់ចាម បើកបរក្នុងទិស ដៅពីជើងទៅត្បូង មកដល់ចំណុចកន្លែង កើតហេតុបានរ៉េចង្កូត ទៅបុក រថយន្តម៉ាក អីស៊ុយៗឌីម៉ិចមួយ គ្រឿងពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៧ ២- ២៩៦៤RCAF បើកបរដោយឈ្មោះ សំ ប្រាថ្នា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងបើក បរមកពីទិសផ្ទុយ។

សមត្ថកិច្ចបានអោយ ដឹងបន្តរទៀតថាករណី គ្រោះថ្នាក់ចរាចរណ៍ខាង លើនេះបណ្តាលអោយ រងរបួសអ្នករួមដំណើរ រថយន្តតូរីស១នាក់ មានឈ្មោះ យក់ ស៊ីថុន ភេទស្រី អាយុ៥២ឆ្នាំត្រូវជា ប្រពន្ធអ្នកបើកបរ បានរបួសធ្ងន់បាក់កជើង ស្តាំនិងត្រូវបានបញ្ជូន មកកាន់មន្ទីពេទ្យ ពេទ្យ បង្អែកស្រុកថ្មគោល ដើម្បីជួយសង្គ្រោះបន្តរ ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ ស្រុកបវេសបានចុះមកពិនិត្យ និងបានធ្វើការវាស់ វែង ព្រមទាំងបាននាំរថយន្ដ ទាំងពីរយកមករក្សា ទុកអធិការដ្ឋាននគរបាល ស្រុកបវេលរង ចាំការដោះស្រាយ នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *