សន្និបាតសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពតត អាណត្តិ​ទី៥ (ឆ្នាំ ២០១៩ _ ឆ្នាំ ២០២៥) នៅសាលន្និសីទ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទិ០៧ខែ កញ្ញាឆ្នាំ២០១៩សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត  បានដំណើរការបើក អង្គសន្និបាត​អាណត្តិទី៥ (ឆ្នាំ២០១៩-២០២៥) នៅសាលសន្និសីទ ខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ​ ពុំ ចន្ទីនី ​អគ្គលេខាធិការកាក បាទក្រហមកម្ពុជា  ឯកឧត្ដម បណ្ឌិត​ ប៉ែន ស៊ីម៉ន​ អ្នកតំណាងរាស្ត្រ​ និងជាប្រធានគណៈ កម្មការទី១០នៃរដ្ឋសភា  ឯកឧត្ដម​ជាវ តាយ ប្រធាន​កិត្តិយស ​សាខាកាកបាទក្រហម កម្ពុជាខេត្ត  ឯកឧត្ដម​ជឹង ផល្លា​ ប្រធានក្រុម ប្រឹក្សាខេត្ត លោកជំទាវ​ យូ សុគន្ធ ប្រធាន​គណៈកម្មាធិការសាខា ​កាកបាទក្រហម កម្ពុជា​ខេត្តកំពត អាណត្តិទី៤​ ។

ដោយមានការចូលរួមពី សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ ការកណ្តាល  ក្រុមប្រតិបត្តិសាខា យុវជនកាកបាទ ក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ៣៩០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម ជាវ តាយ ត្រូវបានតែងតាំងជា ប្រធានគណៈ​ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពត សម្រាប់អាណត្តិទី៥ និងបានធ្វើការប្តេជ្ញា ​ចិត្តយ៉ាងមុតមាំថា​ ៖

១-ពង្រឹងអភិបាលកិច្ចល្អ

២-ពង្រឹង និងពង្រីកសមត្ថភាព កៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព

៣- ខិតខំពង្រឹងសមត្ថភាព គ្រប់គ្រងគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព

៤-ខិតខំពង្រឹងពង្រីក អភិវឌ្ឍកម្លាំងចលករ រួមមានយុវជន និងអ្នកស្ម័គ្រ ចិត្តកាកបាទ ក្រហម កម្ពុជា ឱ្យកាន់តែ សកម្មថែមទៀត

៥-ខិតខំអភិវឌ្ឍសាខា អនុសាខា ឱ្យនៅជាសា ខាមានដំណើរ ការល្អលើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ជាវ តាយ ប្រធានគណៈ​កម្មាធិការសាខាកាក បាទក្រហមកម្ពុជា  ខេត្តកំពត អាណត្តិទី៥ បានឧបត្ថម្ភ ថវិកាសរុប ៣,១៦០,០០០រៀល ដល់ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម ចំនួន៦៦នាក់, យុវជនកាកបាទក្រហម ចំនួន៣៧នាក់ និងសិស្សនិស្សិត  វិទ្យាស្ថានពហុបច្ចេក ទេសតេជោសែន ខេត្តកំពត ចំនួន៥៥នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *