(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងល្បាត នគរបាលប៉ុស្តិ៍ ឫស្សីកែវ សហការណ៍ ជាមួយកម្លាំង នគរបាលនៃ អធិការរដ្ឋាននគរបាល ខណ្ឌឫស្សីកែវបាន ធ្វើការឃាត់ភ្លាមៗ ពាក់ព័ន្ធករណីប៉ុនប៉ង លួចកាច់សោម៉ូតូ គេកាលពីយប់រំលង អាធ្រាតឈានចូល ថ្ងៃទី០៨ខែ កញ្ញាឆ្នាំ២០១៩វេលា ម៉ោង០០និ៣៥នាទី នៅចំណុចផ្លូវ ខាងសារិន ក្រុមទី៧ស្ថិត ភូមិបឹង សាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែល កម្លាំងនាញឃាត់ខ្លួន បានទី១ ឈ្មោះ ហៀង បញ្ញា ហៅញ៉ាញ់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវជាតិ លេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុ ញៀន) និងទី២ឈ្មោះ គឹម វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមានដែក សំប៉ែតកែ ឆ្នៃសំរាប់ កាច់សោករម៉ូតូ ០២ដើម, សោខ្សៀលេខ៨ ០១ដើម និងម៉ូតូមួយគ្រឿង សំរាប់ជិះធ្វើ សកម្មភាព ម៉ាកវីវ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-1490 ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ យកចំលើយ រួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតីវីធីច្បាប់៕