សមត្ថកិច្ចឃាត់ខ្លួនជង្ស័យ ២នាក់ពីបទបង្ករហឹង្សា បង្កររបួសស្នាមនៅក្នុង ស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖ ជនដៃដល់២នាក់ត្រូវបាន កម្លាំងនគរបាលស្រុកថ្មគោល សហការជាមួយ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំបឹងព្រីងបានធ្វើ ការឃាត់ខ្លួនពីបទបង្ករហឹង្សា ដោយចេត នាហេតុការនេះ កើតឡើងកាលពីព្រឹក ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី នោចំណុចក្រុមទី២ស្ថិត ក្នុងភូមិប៉ាយតាសេក ឃុំបឹងព្រីងស្រុកថ្ម គោលខេត្តបាត់ដំបង។

សត្ថកិច្ចបានប្រាប់អោយ ដឹងថាជនដៃដល់ទាំង ២នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួន ទី១ឈ្មោះ ចាន់ ធានី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ​ខេត្តបាត់ដំបង ​ទី២ឈ្មោះឈ្មោះ សឿង សឹង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល​ ខេត្តបាត់ដំបង ចំណែកជនរងគ្រោះ មានឈ្មោះ ធឿន ផល្លី ភេទប្រុស អាយុ៣១​ឆ្នាំរស់ នៅភូមិប៉ោយតាសេក ឃុំបឹង​ព្រីងស្រុកថ្ម គោល​ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា ករណីអំពើហឹង្សារដោយ ចេតនានេះបង្ករឡើង ដោយ ជនដៃដល់២នាក់ខាង លើបានយកកាំភ្លើង កែច្នៃវាយទៅលើជន រងគ្រោះបណ្តាលអោយរង របួសធ្ងន់បាក់កែងដៃ ឆ្វេងនិងរបួសភ្លៅខាង ឆ្វេងទៀតផង។

ក្រោយេពីកើតហេតុ កម្លាំងនគរបាលជំនាញស្រុក ថ្មគោលសហការ ជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំបឹងព្រីង បានចុះធ្វើការឃាត់ខ្លួន ជនដៃដល់បានភ្លាមៗ នៅនិងកន្លែងតែម្តង និងបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកថ្មគោលដើម្បី​ សាកសួរបន្តរ។

បច្ចុប្បន្នជនដៃដល់ ក្រោពីសាកសួរត្រូវបាន កម្លាំងនគរបាលស្រុក ថ្មគោលក៏សាង​សុំនុំរឿង បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបងដើម្បី ចាត់ការទៅតាមនិវីធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *