(ខេត្តកណ្តាល)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំដីឥដ្ឋបានធ្វើការ ឃាត់ខ្លួនបន្ទាប់ពី បានរកឃើញថាពាក់ ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង២១និង៥០នាទី ស្ថិតនៅ ចំណុចភូមិ ស្តៅកន្លែង២ ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ ឈ្មោះអ៊ុយ ឆក ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដមានទីលំនៅ ភូមិឃុំកើត ហេតុខាងលើទី២ ឈ្មោះឈ្មោះ គ្រុយ ចាន់ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរជាងផ្សារដែក មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
កម្លាំងជំនាញដក ហូតបានវត្ថតាងរួម មានម្សៅក្រាមពណ៏សថ្លា សង្ស័យសារធាតុញៀន ចំនួន៥កញ្ចប់មធ្យម ០១កញ្ចប់ តូច០៤កញ្ចប់ទូរស័ព្ទ ដៃម៉ាកNOKIA. អិនចុចពិលពណ៍ខ្មៅ ចំនួន០២គ្រឿងកូន កាបូបតូចដាក់លុយ ពណ៍ខ្មៅចំនួន០១ម៉ូតូ ចំនួន០១គ្រឿងម៉ាកMSX ពណ៏ក្រហម.ខ្មៅ គ្មានផ្លាកលេខកង់ ០១គ្រឿងពណ៍ ទឹកប្រាក់លុយខ្មែរ ចំនួន៧០០០រៀល (ប្រាំពីរពាន់រៀល) និងសម្ភារះវេចខ្ចប់ ប្រើប្រាស់មួយចំនួន។
លោកជឿន សារំ នាយប៉ុស្តិ៍ដីឥដ្ឋ បានឱ្យដឹងថានៅ មុនពេលកើតហេតុ ខាងលើកំលាំង សមត្តកិច្ចប៉ុស្ដិ៍ នគរបាលរដ្ឋបាលដីឥដ្ឋ បានធ្វើការល្បាតក្នុង ភូមិសាស្ត្រដល់ចំណុច កើតហេតុ ក៏ប្រទះ ឃើញជនសង្ស័យខាង លើកំពង់ធ្វើសកម្មភាព ជួញដូរថ្នាំញៀនខណៈ ពេលនោះកំលាំង សម្ថកិច្ចយើងបានឃាត់ ហើយធ្វើការឆែកឆេរក ឃើញថ្នាំញៀនចំនួន០៥កញ្ចប់ (តូច៤ មធ្យម០១)បន្ទាប់មក បាននាំជនសង្ស័យរួម និងវត្ថុតាងយកមក ប៉ុស្តិ៍ដើម្បីសាកសួរ។
លោកនាយប៉ុស្តិ៍ បន្តថានៅចំពោះ មុខសម្ថកិច្ច ជនសង្ស័យឈ្មោះ គ្រុយ ចាន់ដេតបាន សារភាព ថា ខ្លួនបានជិះម៉ូតូ០១គ្រឿង មកទិញថ្នាំញៀន ពីឈ្មោះអ៊ុយ ឆក ចំនួន០១កញ្ចប់តូច តំលៃ៣០០០០រៀល ដើម្បីទុកយកមកប្រើប្រាស់ តែកំពង់ធ្វើសកម្មភាព ក៏ត្រូវសមត្តកិច្ច ឃាត់ខ្លួនតែម្តង។
ចំនែកជនសង្ស័យឈ្មោះ អ៊ុយ ឆក បានសារភាពថា ថ្នាំញៀនចំនួន០៥ កញ្ចប់ខាងលើពិតជា របស់ខ្លួនពិតប្រាកដមែន ហើយខ្លួនបានទិញមក ពីឈ្មោះទូច ភេទប្រុសអាយុ ប្រហែល២៥ឆ្នាំ មានទីលំនៅមិន ស្គាល់ភូមិឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល ចំនួន០១កញ្ចប់ មធ្យមក្នុងតំលៃ ១៥០០០០រៀល (ដប់ប្រាំមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់ តូចៗបានចំនួន០៩កញ្ចប់ ០១តំលៃ ៣០០០០រៀល ហើយលក់អស់ ០៤កញ្ចប់ នៅសល់០៥កញ្ចប់កំពង់ធ្វើ សកម្មភាពលក់បន្តក៏ ត្រូវសមត្តកិច្ចឃាត់ ខ្លួនតែម្តង។
ក្រោយពីបានសួរនាំរួច ជនសង្ស័យរួមនឹងវត្ថុតាង ខាងលើបានបញ្ចូន ទៅអធិការដ្ឋាន នគរបាល ស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕