(ខេត្តបាត់ដំបង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តន៍តាមបទ បញ្ជារបស់អគ្គនាយ ដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាល ធានាបានសុវត្ថិភាព ចំណីអាហារ លើគ្រឿងបរិភោគឧបភោគ សាខាកាំកុងត្រូល ខេត្តបាត់ដំបង បានសហការជា មួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី គណៈកម្មការផ្សារ និងមន្ទីរពិសោធន៍ ដែលបាននាំយក រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន កាំកុត្រូល បានធ្វើការចុះត្រួត ពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំង លក់នៅផ្សារបឹងឈូក ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានឱ្យដឹងថា មន្រ្តីជំនាញយើង ដកហូតទំនិញចម្រុះ ខូចគុណភាពមានដាក់ សារធាតុគីមីហាម ឃាត់នៅលើ ងៀតបបែលចំនួន ១៨ គីឡូក្រាម និងលើម្ហូបអាហារនិង បន្លែសរុបចំនួន៥១គំរូ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង និងបានប្រមូលយក ដុតកម្ទេចចោលនៅ ពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុង ត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដោយមានការណែនាំ និងរឹតបន្តឹងពីអគ្គនាយក ដ្ឋានកាំកុងត្រូល ឱ្យចុះធ្វើជាប្រចាំរួចមក សាខាកាំកុងត្រូល ខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់តែង បានចុះត្រួតពិនិត្យទំនិញ នៅតាមទីផ្សារនានា ក្នុងខេត្ត ដើម្បីទប់ស្កាត់ ការតាំងលក់ទំនិញ ខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់ សុខភាពប្រជា ពលរដ្ឋគ្រប់គ្នាជាអ្នក ប្រើប្រាស់ ផ្ទាល់។
ប្រធានបានបន្តថា មន្រ្តីសាខាកាំកុង ត្រូលទាំងអស់ បានចុះធ្វើការអប់រំផ្សព្វ ផ្សាយជាប្រចាំ តាមរយៈ បិទស្ទិកឃើ នៅនឹងកន្លែង លក់ក្នុងផ្សារ ឬតាមប្រព័ន្ធផ្សាយ ផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ដឹង កាន់តែច្បាស់ ពីផលប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងបានអំពាវនាវដល់ អាជីវករលក់ដូរ និងអ្នកប្រើប្រាស់ ទាំងអស់ថា «យើងនាំគ្នាប្តេជ្ញាចូល រួមទប់ស្កាត់ និងឈប់លក់ ទំនិញខូចគុណ ភាពបន្តទៀត ផងដែរ»។
លោកបានបន្ថែមថា មន្ត្រីជំនាញបានត្រួត ពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃ ការប្រើប្រាស់ និងបានធ្វើការ វិភាគបឋម ដើម្បីរកសារធាតុ គីមីហាមឃាត់ លើម្ហូបអាហារ និងណែនាំទៅដល់អាជីករ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះ ពាល់ដល់សុខភាព ប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះ មុខច្បាប់ថែមទៀត៕