(ខេត្តកណ្តាល)៖ក្មេងរងគ្រោះម្នាក់បានឆក់ខ្សែរភ្លើងនិងបានស្លាប់ភ្លាមៗនៅនិងកន្លែងហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង០៨និង៣០នាទីនៅចំណុចផ្ទះជីដូនស្ថិតនៅក្នុងភូមិព្រែកសែមឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់អោយដឹងថាសពជនរងគ្រោះមានឈ្មោះជាងតាវ៉ាន់ភេទស្រីអាយុ០៥ឆ្នាំរស់នៅក្នុងបន្ទុកមានឪពុកជនរងគ្រោះមានឈ្មោះពេជ្រជាងអាយុ២៦ឆ្នាំមុខរបរកម្មសំណង់ចំណែកម្តាយមានឈ្មោះចេងសារ៉ែនអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅរស់នៅក្នុងភូមិព្រែកសែមឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹង ទៀតថាបើតាមការ បំភ្លឺពីឈ្មោះ ស៊ុ សៀង ភេទស្រីអាយុ ៦៤ឆ្នាំត្រូវ ជាជីដូនជនរង គ្រោះមានទីលំនៅៗ ភូមិកើតហេតុបាន ប្រាប់អោយដឹងថានៅ វេលាម៉ោង ៦និង០០នាទី ក្នុងថ្ងៃកើតហេតុកូន នឹងកូនប្រសាររបស់គាត់ បានទុកចៅ០២នាក់តូចៗនៅជាមួយគាត់ ដោយគាត់ជាអ្នក មើលថែចៅ ទាំងពីរនឹងត្បាញ កន្ទេលផងលុះនៅ ម៉ោងកើតហេតុ គាត់ជាជីដូន បានអោយចៅបង ដែលជាជនរងគ្រោះ អង្គុយមើលប្អូននៅ លើគ្រែខាងក្រោមផ្ទះ ហើយគាត់ក៏បាន ត្បាញកន្ទេលនៅជិត នោះផងដែរដោយ ពេលនោះចៅតូច យំគាត់ក៍លើកចៅ ពររួមដើរជិតនោះ ដើម្បីលួងអោយ ចៅឈប់យំ លុះក្រឡេកមើល មកលើគ្រែមិនឃើញ ចៅដែលជាជន រងគ្រោះនៅលើគ្រែក៍ដើរ មកវិញមើលឃើញចៅ ដែលជាជនរងគ្រោះធ្លាក់ ពីលើគ្រែមកលើដី ដោយដៃម្ខាងមានកាន់ ខ្សែភ្លើងជាប់នឹងព្រីឃើញ ដូចនេះគាត់ក៍ផ្តាច់ចរន្ត ភ្លើងរួចចាប់លើក ចៅឡើងពីដីហើយ ហៅអ្នកជិតខាងមក ជួយមើលតែចៅគាត់បាន ស្លាប់បាត់ទៅ ហើយក៍ទូរស័ព្ទ ប្រាប់ទៅឪពុក ម្តាយក្មេងជនរងគ្រោះ នឹងរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីអោយជួយអន្តរគម ។
សមត្ថកិច្ចបានអោយ បន្ថែមទៀតថាបន្ទាប់ ពីទទួលបានពត៌មាន ខាងលើភ្លាមកំលាំង ជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកក្រោម បទបញ្ជារពីលោក អធិការបានចុះទៅដល់ កន្លែងកើតហេតុ ដោយសហការណ៍ ជាមួយកំលាំង ប៉ុស្តិរដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យផ្នែកជំនាញ ដើម្បីធ្វើការ ពិនិត្យសាកសព ។
បើយោងតាមការពិនិត្យជនរងគ្រោះមានស្លាកស្នាមឆេះខ្មៅនៅលើភ្លៅខាងស្តាំនឹងស្នាមឆេះខ្មៅ របកស្បែកនៅលើកូនដៃខាងស្តាំក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទៀតឡើយ ដោយការសន្និដ្ឋានរបស់លោកគ្រូពេទ្យនឹងផ្នែក ជំនាញ ជនរងគ្រោះស្លាប់ដោយឆក់ចរន្តអគ្គីសនី ពិតប្រាកដមែន។
ក្រោយពីពិនិត្យចប់ សព្វគ្រប់សាកសព ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើ បុណ្យតាមប្រពៃណី៕