(ខេត្តបន្ទាយមានជ័យ)៖ លទ្ធផលការប្រឡង សញ្ញាប័ត្របាក់ឌុបចំណេះ ទូទៅនិងបំពេញវិជ្ជា នៅខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩ បេក្ខជនជាប់ និទ្ទេសA កើនឡើងជិត២ ដងចំណែកសហ ភាពសហព័ន្ធយុវជន កម្ពុជានិងរដ្ឋបាលខេត្ត អះអាងថា រង្វាន់លើកទឹកចិត្តដល់ ជ័យលាភីឆ្នើម នៅដដែលគឺនិទ្ទេសA ម្នាក់ៗបានម៉ូតូ ហុងដា១គ្រឿង ទូរស័ព្ឌដៃស្មាតហ្វូន ម៉ាកអាយហ្វូន ១ គ្រឿងនិងថវិកាមួយ ចំនួនទៀតដល់ជ័យ លាភីនិទ្ទេសនេះ និទ្ទេសB, C ។
ការប្រកាសនិងបិទផ្សាយ លទ្ធផលនៃការប្រឡង សញ្ញាប័ត្របាក់ឌុបចំណេះ ទូទៅនិងបំពេញ វិជ្ជានៅខេត្តបន្ទាយមាន ជ័យឆ្នាំ២០១៩ធ្វើនៅមណ្ឌល វិទ្យាល័យហ៊ុនសែនខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូល រួមពីលោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកឈួ ប៊ុនរឿង ប្រធានមន្ទិរអប់រំ យុវជននិងកីឡាខេត្ត លោកតំណាំងក្រុមប្រឹក្សា លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកគណ:គ្រប់គ្រង វិទ្យាល័យនៅព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ជាកិច្ចចាប់ផ្តើមលោកឈួ ប៊ុនរឿងបានឲ្យដឹង ថាយោងលទ្ធផលរបស់ ក្រសួងអប់រំ យុវជននិងកីឡា លើការប្រឡងបាក់ឌុបចំណេះទូទៅនិងបំពេញវិជ្ជា សម្រាប់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០១៩នេះ គឺបេក្ខជននារីចំណេះទូទៅ បំពេញវិជ្ជានិងស្វៃរិន មានវត្តមានមកប្រឡងចំនួន ៤.៨៥១នាក់ស្រី ២.៥៦៣នាក់ ក្នុងនោះ ការប្រឡងជាប់ ចំនួន២.៦៨៤ ស្រី ១.៥៤៦នាក់ ឬស្មើនឹង៥៥,១៧ភាគរយ ក្នុងនោះ បេក្ខជនបាននិទ្ទេសA ចំនួន២៥នាក់ ស្រី១៥នាក់ និទ្ទេសB ចំនួន១០១នាក់ ស្រី៦១នាក់ការប្រឡងបានកើន ឡើងនូវចំនួនបេក្ខជន នារីនិងមណ្ឌល ថ្នាក់វិទ្យាសាស្ត្រ សង្គមបានកើន ប៉ុន្តែថ្នាក់វិទ្យាសស្ត្រថយ ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាការប្រឡង បាក់ឌុបនៅខេត្តបន្ទាយមានជ័យ មាន៧មណ្ឌលរួមមាន មណ្ឌលវិទ្យាល័យ សម្តេចឱ វិទ្យាល័យ សិរីសោភ័ណ វិទ្យាល័យហ៊ុនសែន ខ្លាកូន វិទ្យាល័យសកពនអីរអូរអំបិល បឋមសិក្សាហ៊ុនសែន សូភី សាកលវិទ្យាល័យមានជ័យនិងសាកលវិទ្យាល័យគ្រប់ គ្រង់និងសេដ្ឋកិច្ច ដែលស្ថិតនៅក្រុង សិរីសោភ័ណ ពោលគឺឆ្នាំ២០១៩ មានសរុប១៩៨បន្ទប់ ឆ្នាំ២០១៨ មានមាន១៧៤ បន្ទប់មានបេក្ខជនមានឈ្មោះ ក្នុងបញ្ជីសរុប៤.៩១៧នាក់ ស្រី២.៥៨៧នាក់ ឆ្នាំ២០១៨ មានបេក្ខជន៤.២៩២នាក់ ស្រី២.១៩០នាក់ជារួម បេក្ខជនកើនឡើង ៦២៥ស្រី៣៩៧នាក់ មណ្ឌលកើន១មណ្ឌល ។
ដំណើរការប្រឡង បានប្រព្រឹត្តិទៅរលូន បរិយាកាសល្អ ត្រឹមត្រូវ យុត្តិធម៍គ្មានបាតុភាពធានា លទ្ធផលនិងគុណភាព គឺចេះទើបជាប់។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាឆ្នាំ២០១៩ ការប្រឡងសញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅនិង បំពេញវិជ្ជាគឺថ្នាក់វិទ្យា សាស្ត្រថយចុះ២០បន្ទប់តែ ថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង៤៤បន្ទប់ ។
គួររំលឹកដែរថា កាលពីប្រឡងបាក់ ឌុបឆ្នាំ២០១៨ កន្លងមក ក្នុងសម័យប្រឡង ថ្ងៃទី២៨ខែសីហា មានបេក្ខជនមក ប្រឡងចំនួន ៤.២២០នាក់ ប្រឡងជាប់ចំនួន២.២៥១នាក់ស្រី ១.២០៣នាក់ ត្រូវជា ៥៣,៣ភាគរយ ក្នុងនោះនិទ្ទេស A ចំនួន១៣នាក់ ស្រី ៣នាក់ ។
ហើយកាលពីឆ្នាំ២០១៧ ប្រឡងជាប់ចំនួន ១.៨៣០នាក់ ស្រី ៩៨០នាក់ ស្មើជិត៥៥ភាគរយ ក្នុងនោះ បាននិទ្ទេស A ចំនួន១២នាក់ ស្រី ៧នាក់ពោលគឺនិទ្ទេសA កើនជាលំដាប។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យមានប្រសាសន៍ អបអរសាទរ លើកទឹកចិត្តដល់បេក្ខជន បេក្ខនារីប្រឡង ជាប់តែក៏ផ្តល់កម្លាំងចិត្ត ដល់បេក្ខជនប្រឡងធ្លាក់ ដែរថាកុំអស់សង្ឃឹម ហើយខិតខំតស៊ូរៀន សូត្រឡើងវិញដើម្បីប្រឡង ជាប់នៅឆ្នាំក្រោយឬក៏ អាចចូលរៀនតាម សាលាបណ្តុះ បណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញា ប័ត្ររងបាន ៕