(ខេត្តស្ទឹងត្រែង)៖ ទឹកទន្លេមេគង្គបានស្រក ចុះជាបណ្តើរៗវិញហើយ ប៉ុន្តែ ទឹកទន្លេសេកុងនៅ តែស្ថិតក្នុងកម្ពស់ដែល ត្រូវប្រុងប្រយ័ត្នហើយ ប្រជាពលរដ្ឋជាង២ពាន់ គ្រួសារ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព និងជាង២ពាន់គ្រួសារ ទទួលបានអំណោយសង្គ្រោះ ពីកាកបាទ ក្រហមកម្ពុជា និងអាជ្ញាធរខេត្តស្ទឹងត្រែង។
នាយកគ្រប់គ្រងគ្រោះ មហន្តរាយជាតិ នៃកាកបាទក្រហមកម្ពុជា លោក វេជ្ជបណ្ឌិត អ៊ុយ សំអាត រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រួមនឹងអាជ្ញា ធរខេត្តស្ទឹងត្រែង នៅច្រើនថ្ងៃចុង សប្តាហ៍កន្លងមកនេះ និងរហូតមកទល់ នឹងថ្ងៃទី៩កញ្ញានេះ បានបន្តចុះជួបសួរសុខទុក្ខ និងបានពាំនាំអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា មកផ្តល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយទឹកជំនន់ ដែលកំពុងរស់នៅលើ ទីទួលសុវត្ថិភាព នៅក្នុងក្រុងស្ទឹងត្រែង និង នៅតាមបណ្តា ស្រុកនានា នៃខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តស្ទឹងត្រែង លោក ប៉ាង ប៉េង បានឲ្យដឹង អំពី ស្ថានភាពទឹក ទន្លេទាំង៣របស់ខេត្ត នៅល្ងាចថ្ងៃទី៩កញ្ញានេះថា ទន្លេមេគង្គបាន ស្រកចុះនៅ ត្រឹម១១,៦០ម៉ែត្រ ខណៈទឹកមានកម្ពស់ ១០,៧០ម៉ែត្រ ជាកម្ពស់ប្រកាស ឲ្យប្រុងប្រយ័ត្ន។
និងទន្លេសេកុង ទឹកមានកម្ពស់ ១៣,៦៨ម៉ែត្រ គ្រាដែលទឹកមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ ដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន។
ទន្លេសេកុង នៅក្នុងពេលនេះ កំពុងស្ថិតក្នុងកម្ពស់ ដែលត្រូវប្រកាសដាក់ ក្នុងភាពអាសន្ន នៅឡើយ។
នាយករង និងជាអ្នកនាំពាក្យ រដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឲ្យដឹងថាស្រប ពេលដែលទឹកទន្លេ ទាំង៣ក្នុងខេត្ត បានហក់ឡើងខ្ពស់នា ច្រើនថ្ងៃកន្លងមកនេះ ទឹកបានជន់ លិច និងធ្វើឲ្យភូមិដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋ រងផលប៉ះពាល់ នូវក្រុង១ និងស្រុក៥ មាន២៨ឃុំ-សង្កាត់ ៩៩ភូមិ និងមានប្រជាពលរដ្ឋ រងផលប៉ះពាល់ពីរ បបទឹកជំនន់ទន្លេ ចំនួន៨៥៩៦គ្រួសារ ក្នុងនោះ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មានចំនួន ២៨៨០គ្រួសារ និងប៉ះពាល់លើផ្ទៃដីបង្កបង្កើនផល សរុប ៧៩៩៨ហិកតា៕