(ខេត្តបន្ទាយមានជ័យ)៖នាល្ងាច ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រុមគ្រូពេទ្យស័្មគ្រចិត្ត សកម្មភាពរស្មីនៃ ខេត្តយូ ណាន ប្រទេសចិន ចុះព្យាបាលជំងឺភ្នែក ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន៤ថ្ងៃ ឥតគិតថ្លៃដោយ ពិនិត្យព្យាបាលជំងឺភ្នែក ឡើងបាយជូនដល់ ប្រជាពលរដ្ឋទូទៅ ចាប់គិតពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។
លោកស្រី ជូ ហុង ប្រធានសមាគមមិត្ត ភាពប្រជាជនខេត្តយូណាន បានមានប្រសាសន៍ថា ក្នុងនាមលោកស្រីតំណាង ឲ្យប្រជាជនចិនទាំងមូល មានការពេញចិត្ត នឹងស្មោះស័្ម
គ្រ ក្នុងការ ពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយ ដោយក្រុមគ្រូពេទ្យ ស្មគ្រចិត្ត ផ្នែកចក្ខុរោគមកពីខេត្ត យូណាន ប្រទេសចិនជូនដល់ ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ។
លោកស្រី ជូ ហុង ក៍បានមាន ប្រសាសន៍បន្តថាក្រុម គ្រូពេទ្យរបស់អ្នកស្រីនិង ខិតខំប្រឹងប្រែង ដើម្បីពង្រីកមិត្តភាព រវាងប្រទេសចិន នឹងប្រទេសកម្ពុជាដើម្បី ជំរុញការអភិវឌ្ឃន៍ ទំនាក់ទំនង មិត្តភាព ប្រទេសទាំងពីរកាន់តែ ស៊ីជម្រៅថែមទៀត។
លោក គឹង វណ្ណៈ អភិបាលរងខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា សកម្មភាពរស្មី នេះជាសកម្មភាព មនុស្សធម៌ដ៏ថ្លៃថ្លា មួយថ្មីទៀត សម្រាប់ប្រជាពល រដ្ឋនៅទីនេះ ក្នុង ឆ្លើយតបទៅ នឹងតម្រូវការនឹងធ្វើឲ្យ ប្រសើរឡើងនូវសុខមាលភាព ជាពិសេសការ ផ្តល់សេ វាចក្ខុរោគ ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ នឹងការអភិវឌ្ឃន៍ ជីវភាពរបស់ ប្រជាពលរដ្ឋ ដែលជាយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ និតីកាលទី ៦ នៃរាជរដ្ឋា ភិបាលកម្ពុជាដែលដឹកនាំ ដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ដែលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ហើយធ្វើយ៉ាង ណាឲ្យ សេវាស្ថិតនៅគៀត នឹងប្រជាពលរដ្ឋពិ សេសសេវាសុខាភិបាល។
ចុងក្រោយ លោក គឹង វណ្ណៈ ក្នុងនាមរដ្ឋបាលខេត្ត នឹងក្នុងនាម តំណាងប្រជាពល រដ្ឋក្នុង ខេត្តទាំងអស់ សូមថ្លែងអំណរគុណ ចំពោះគណៈប្រតិភូនៃសមាគមមិត្តភាព ប្រជាជនខេត្ត យូណាន ដែលបានចំណាយ ពេលដ៍មានតម្លៃ ដើម្បីចូលរួមដំណើរការ សកម្មភាពរស្មី ដែល ជាកម្មវិធីវះកាត់ និងព្យាបាលជំងឺ ភ្នែកឡើងបាយ ជូនលោកតា លោកយាយ ពូ មីង បងប្អូន ទាំង អស់ដោយឥតគិតថ្លៃ នឹងក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ដែ លមានជំងឺភ្នែក ឡើងបាយ សូមអញ្ញើាញមក ពិនិត្យព្យាបាល នឹងវះកាត់នៅមន្ទីរ ពេទ្យមិត្តភាព កម្ពុជាជប៉ុន ក្នុងស្រុកមង្គលបូរី ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០១៩កុំបីអាក់ ខានឡើយ៕