(ខេត្តកំពត)៖ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរ ផែនការខេត្ត បានរៀបចំវគ្គ បណ្តុះបណ្តាលបច្ចេក ទេសស្តីពីការរៀបចំ និងកសាងផែនការ អភិវឌ្ឍន៍៥ឆ្នាំខេត្ត នៅ សាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត។
អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត តំណាងទីចាត់ អង្គភាព ចំណុះសាលាខេត្ត ក្រុមការងារកសាងផែនការខេត្ត សរុប ៦៥នាក់។
វគ្គបណ្តុះបណ្តុះ បណ្តាលនេះមាន គោលបំណងឲ្យអ្នកចូលរួម ទាំងអស់យល់នូវរាល់ គោល ការណ៍ បែបបទ និងនីតិវិធីទាំងអស់ ក្នុងការរៀបចំ និងកសាងផែនការ អភិវឌ្ឍន៍ខេត្ត ពិសេស ធ្វើឲ្យសម្រេចបាន នូវផែនការអភិវឌ្ឍន៍៥ឆ្នាំ សម្រាប់អាណត្តិទី៣ ក្រុមប្រឹក្សាខេត្ត (២០២០-២០២៤) ឆ្លើយតបនិងតម្រូវការ ជាអទិភាពរបស់ប្រជាព លរដ្ឋនៅមូលដ្ឋាន ជាមួយការចូល រួមការការពារធន ធានធម្មជាតិ ដែលមានសក្តានុ ពលយូរអង្វែង និងការចូលរួម ចំណែក សម្រេចបាននូវផែន ការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ៕ ដោលោក សេង ណារិទ្ធ