(ខេត្តបាត់ដំបង)៖ ដោយអនុវត្តតាមសេចក្តី ណែនាំលេខ០០៧សណន ចុះថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិ ស្តីពីវិធានការធានា ស្ថិរភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរឆ្នាំ២០១៩ នាពេលដ៏ខ្លីខាង មុខនេះ ស្នងការនៃស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបងបាន ដាក់ចេញនូវផែនការ ជាក់ស្តែងដល់កង កម្លាំងនគរបាលចំណុះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងអនុវត្ត ដែលផែនការនេះបាន ធ្វើការផ្សព្វផ្សាយ នាព្រឹកថ្ងៃ អង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង។
នៅក្នុងផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ ធ្នាប់សង្គមនេះ ត្រូវបាន បង្កើតឡើង នូវគណ:បញ្ជាការ ចំនួន០៣ ដោយប្រើប្រាស់កង កម្លាំង នគរបាលសរុប ចំនួន១.០៧៤នាក់ ដែលក្នុងនិង បានផ្តោតសំខាន់លើគោល ដៅវត្តអារាមចំនួន ៣៨០វត្ត និងទីរមណីយ ដ្ឋានសំ ខាន់ ៗចំនួន១៤កន្លែង។
ក្រៅពីនោះក៏មានការល្បាត តាមដងផ្លូវសំខាន់ៗ ដែលប្រជាពលរដ្ឋធ្វើ ដំណើរក្នុងពិធីបុណ្យ ព្រមទាំងត្រៀម លក្ខណ: សម្ភារ:មធ្យោ បាយអន្តរាគមន៍ សង្រ្គោះបានទាន់ ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានណែនាំផ្តាំផ្ញើរ ដល់ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវ ក្នុងគណ:បញ្ជាការទាំង០៣ ព្រមទាំងកងកម្លាំង នគរបាលទាំងអស់ ត្រូវចាត់ចែង អនុវត្តឲ្យបាន ល្អប្រសើរនិងមាន ប្រសិទ្ធិភាពបំផុត នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្យប្រពៃណី ជាតិខ្មែរ ដែលនឹង ឈានចូលមកដល់ នាថ្ងៃខាងមុខនេះ។
ជាមួយនឹងវិធាន ការរក្សាការសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ សង្គមនេះដែរឯក ឧត្តម ស្នងការក៏សូម អំពាវនាវដល់ប្រជា ពលរដ្ឋនៅមូលដ្ឋាន មេត្តាចូលរួមសហការណ៍ ជាមួយ សមត្ថកិច្ចនគរបាល ពិសេសនគរបាល ប៉ុស្តិ៍រដ្ឋបាល ហ៊ានរាយការណ៍ទាន់ពេលវេលា ក្នុង ករណីសង័្សយ ឬជួបប្រទះនូវឧប្បត្តិ ហេតុណាមួយ ក្រៅពីនោះត្រូវ គោរពច្បាប់ ចរាចរណ៍ ផ្លូវគោក ការធ្វើដំណើរប្រកប ដោយការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញ ទៅមក ហើយ ត្រូវប្រុងប្រយ័ត្ន បំផុតចំពោះ ការដុតទៀន ធូប ពិនិត្យឲ្យបាន ហ្មត់ចត់ភ្លើង ជើងក្រាន ចរន្ត អគ្គិសនី មុនពេលចាក ចេញពីលំនៅដ្ឋាន ចៀសវាងនូវ ករណីអគ្គិភ័យណា មួយកើតឡើ ងជាយថាហេតុដែលនាំ បង្កនូវក្តីអន្តរាយដល់ ទ្រព្យសម្បត្តិ និងអាយុជីវិត៕