(ខេត្តបន្ទាយមានជ័យ)៖កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះយោងតាមពាក្យ បណ្ដឹងរបស់ ជនរងគ្រោះជាជន ជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាស៊ីត ហៅ ធីម ភេទប្រុស តាមរយៈ ការិយា ល័យ ទំនាក់ទំនងព្រំដែនថៃ បានបាត់រថយន្ត ០១គ្រឿងម៉ាក តូយូតាអាល់ផាត (TOYOTA .ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហា ណាកន ស-៥០៨៤ បើ តាមការ ឆែកជីភីអេស របស់ម្ចាស់រថយន្ត បានឱ្យថា រថយន្តនេះនៅក្នុង ទឹកដីខ្មែរ។
ក្រោយពី ទទួលបាន ពាក្យបណ្ដឹង លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា ឱ្យគ្រប់បណ្ដា បញ្ជាការមូល ដ្ឋានក្រុង-ស្រុក ដែល នៅ ជាប់ព្រំដែនកម្ពុជានិងថៃ ធ្វើយ៉ាងណាសា្រវ ជ្រាវរុករករថយន្ត ដែលមានភិនភាគ ដូចខាង លើ និងមានសម្របស ម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ទើប ព្រះរាជអាជ្ញា នៃអយ្យការ អមសា លា ដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង សិរីសោភ័ណ សហ ការ ជាមួយកម្លាំងស្នាក់ការ សន្តិសុខ៩៩៩ដែលឈរជើង នៅច្រកព្រំដែនបឹង ត្រគួន ដឹកនាំ បញ្ជា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថក្រុង សិរីសោ ភ័ណ បានចុះធ្វើប្រតិបត្តិការ ស្រាវជ្រាវរុករករហូត ឃើញរថយន្ត០១គ្រឿង ម៉ាក តូយូតា អាល់ផាត(TOYOTA .ALPHARD) ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហា ណាកន ស-៥០៨៤ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ នៅវេលាម៉ោង ២០,៣០នាទី ថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឱ្យសារ ព័ត៌មានដឹងថា ក្រោយពីកម្លាំង រកឃើញ រថយន្ត នោះក្នុងលក្ខណៈ ជាប់សោរទ្វាហើយ លោកបាន រាយការណ៍ជូន លោកឧត្តមសេនីយ៍ មេបញ្ជាការ ដើម្បីយករថយន្តមក ស្ទូចដឹកយកទៅរក្សា ទុកនៅទីបញ្ជាការ ដ្ឋានកងរាជអាវុធ ហត្ថខេត្តបន្ទាយមាន ជយ័ដើម្បីរក្សា ទុកបណ្ដោះអាសន្ន។
ដោយមានការសម្រប សម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ រថយន្ត០១គ្រឿង ម៉ាកតូយូតាអាល់ផាត(TOYOTA.ALPHAFD) សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ (ស្លាកលេខថៃ) ដែលមានលេខតួ AGH300204167 លេខម៉ាស៊ិន 2ARJ128323 ដែលរកឃើញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០,០នាទី ត្រូវបានប្រគល់ទៅឱ្យ ម្ចាស់ដើមវិញហើយ តាមរយៈលោកវ រសេនីយ៍ឯក ឈុមកេត ណុបគេត ប្រធានស្តីទី ការិយាល័យទំនាក់ ទំនងព្រំដែនថៃ-កម្ពុជា ចំណែកជនដែលពាក់ ព័ន្ធករណីលួចរថយន្ត ខាងលើនេះសមត្ថកិច្ច កំពង់ធ្វើការស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់។