(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០១៩ កម្លាំងនគរបាលនៃ អធិការរដ្ឋាន នគរបាលស្រុក ភ្នំព្រឹកឃាត់ខ្លួនជន សង្ស័យចំនួន២នាក់ តាមដីការរបស់ សាលាដំបូងខេត្តបាត់ ដំបងចំនួន២ពីបទ ជួញដូរនិងប្រើប្រាស់ គ្រឿងញៀន។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាដីការ តុលាការចំនួន២របស់ តុលាការអោយចុះឃាត់ ខ្លួនជនសង្ស័យទី១ ដីការបង្កាប់អោយ ចាប់ខ្លួនលេខ៤៧៣ របស់លោកចាន់ត្រា ចុះនៅថ្ងៃទី១៤ខែ សីហាឆ្នាំ២០១៩ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាល ពីថ្ងៃទី២៥ខែ ធ្នូរឆ្នាំ២០១៨នៅចំណុច ភូមិអូរថ្មីឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្ត បាត់ដំបងនិងទី២ ដីការបង្គាប់ អោយនាំខ្លួនលេខ៤៩២ ចុះថ្ងៃទី១៩ខែសីហាឆ្នាំ ២០១៩ពាក់ព័ន្ធជូញ ដូរដោយខុសច្បាប់នូវ សារធាតុញៀន កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនតាមដីការបង្កាប់ ទី១ឈ្មោះ ប៊ុត ញី ភេទ ស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅ ភូមិ អូរ ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ អោយចាប់ខ្លួនលេខ ៤៧៣ និងទី២ឈ្មោះ សន ចាន់ថា (កណ្តុរ) ភេទ ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិ ស្នូល ឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់អោយ នាំខ្លួនលេខ ៤៩២ ។
បច្ចុប្បន្នជនសង្ស័យ ទាំង០២នាក់ខាង លើនេះត្រូវបាន កម្លាំងជំនាញ ឃាតខ្លួននិងកសាងសុំ រឿងបញ្ជូនទៅកាន់ស្នង ការនគរបាលខេត្ត បាត់ដំបងដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕