(ខេត្តបន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងបានដឹកកម្លាំង មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត១ ក្រុមចុះល្បាតការពារ សន្តិសុខសណ្ដាប់ធ្នាប់ និង រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង ប៉ោយប៉ែត ពេលទៅដល់ចំណុច ជិតភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ស្រាប់តែប្រទះ ឃើញមនុស្សប្រុស ស្រី ២នាក់ កំពុងឈរ នៅកន្លែងទី ងងឹតអាវុធហត្ថ សង្ស័យឃាត់ខ្លួនដើម្បី ត្រួតពិនិត្យស្រាប់ តែប្រទះឃើញ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនទឹក កកចំនួន១៣ថង់ នៅក្នុង បំពង់ជ័រពណ៌ខៀវ ក្នុងនោះមាន៩ កូនថង់តូច និង៤ថង់ធំ ស្មើនឹងទម្ងន់សរុប ៤៥៤,២ក្រាមព្រមទាំង ដកហូតទូរស័ព ដៃ្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ប្រាក់ខ្មែរចំនួន៤ម៉ឺនរៀល និងថង់សម្រាប់ ច្រកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន នៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យ ដឹងទៀតថាជនសង្ស័យ ទាំង២នាក់នោះ១ ឈ្មោះ ពេក ហេន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិសាមគ្គី មានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកលក់ ២ឈ្មោះ អ៊ីម សុខណា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅបន្ទប់ជួល ក្នុងភូមិមិត្តភាព សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទិញយកទៅជក់។
ក្រោយមកក៏បាន បញ្ជូនមកបញ្ជាការ ដ្ឋានកងរាជអាវុធ ហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ដោយទទួលបាន បទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តលោក បានចាត់ឲ្យជំនាញកា រិយាល័យបទល្មើស គ្រឿងញៀនខេត្តធ្វើ ការសាកសួរចម្លើយ បន្ថែមជនសង្ស័យឈ្មោះ ពេក ហេន ភេទប្រុស បាន ឆ្លើយសារភាពថា កន្លងមកខ្លួនបាន រកស៊ីជួញដូរ និងប្រើប្រាស់ គ្រឿងញៀននេះជាយូរ មកមកហើយគ្រឿងញៀន ដែលគេយក មកលក់បន្ត គឺទិញពីក្មេងជនជាតិថៃ ដែលជាអ្នកកាន់ គ្រឿងញៀនឲ្យជន ជាតិថៃម្នាក់ទៀតដែល រូបគេពុំបានស្គាល់ឡើយ។
ចំណែកជន សង្ស័យម្នាក់ ទៀតឈ្មោះ អ៊ី សុខណា ភេទស្រី បានឆ្លើយសារភាពថា រូបគេពុំបាន ជាប់ពាក់ព័ន្ធនឹង ការជួញដូរនេះទេ គឺនាងបានមកទិញ គ្រឿងញៀនពីឈ្មោះ ពេក ហេន ដើម្បីយកទៅ ប្រើប្រាស់តែប៉ុណ្នោះ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយ សារភាពរបស់ជន សង្ស័យទាំងពីរនាក់ និងយោងតាម ការធ្វើតេស្តទឹកនោម ជនសង្ស័យទាំងពីរនាក់ អាចធ្វើការចោទប្រកាន់ ពីបទជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន ជនសង្ស័យទាំងពីនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច ជំនាញបទល្មើស គ្រឿងញៀនកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមច្បាប់៕