ព្រោះតែខឹងទារថ្លៃ បណ្តារការថ្លៃពេក អនាគត់កូនប្រសារ បានប្រហារឪពុកក្មេក ម្តាយក្មេកស្លាប់យ៉ាង អណោចអធម៌ ក្នុងខេត្តតាកែវ

(ខេត្តតាកែវ)៖ ជនសង្ស័យម្នាក់ត្រូវ បានសមត្ថកិច្ចបញ្ជូន ខ្លួនទៅកាន់តុលាការ ខេត្តតាកែវដើម្បី ចាត់កាមនិតិវិធីច្បាប់ ហើយបន្ទាប់ពីឃាត់ ខ្លួនពីបទករណីឃាត កម្មគិតទុកជាមុនបាន សម្លាប់ជនរងគ្រោះ យាយតា២នាក់ ស្លាប់យ៉ាងអាណោច អាធម៌កាលពីថ្ងៃទី០៧ខែ កញ្ញាឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី នៅចំណុចវាលស្រែ មួយកន្លែងស្ថិតក្នុងព្រៃ តាឡូយឃុំត្រពាំងក្រ ញ៉ូងស្រុកត្រាំ កក់ខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន រងគ្រោះទាំងពីនាក់ទី១ ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងទី២ឈ្មោះ សេង អ៊ុ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ (ប្តី និងប្រពន្ធ) មានទីលំនៅភូមិ- ឃុំកើតហេតុខាងលើ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅខាងជើងផ្ទះ ចម្ងាយ ជាង១០០ម៉ែត្រ ចំណែកជនសង្ស័យ មានឈ្មោះយឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុក កំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាគូរដណ្ដឹងកូន ស្រីរបស់ជនរងគ្រោះ)។

សមត្ថកិច្ចបានអោយ ដឹងទៀតថាករណីខាង លើនេះបង្ករឡើងដោយ ជនសង្ស័យបានប្រើកាំបិតខ្វែវ កាប់ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធខាង លើនេះជាច្រើនកាំបិត បណ្តាលអោយ ស្លាប់នៅនិងកន្លែង ខណៈពេលជនរងគ្រោះ បាននាំគ្នាមកមើលស្រែ ក្រោយផ្ទះដែលមាន ចំងាយប្រមាណ ជាង១០០ម៉ែត្រ។

ក្រោយពីកើតហេតុ បានមួយថ្ងៃកម្លាំង ជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្រាំកក់បានធ្វើស៊ីបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ជាគូរដណ្តឹងកូនស្រីជនរងគ្រោះនិងបានយកមកសួរនាំបន្តរនៅអធិការដ្ឋាននគរបាលស្រុក។

ក្រោយពីសាកសួរអស់រយៈពេលជាច្រើនម៉ោងជនសង្ស័យបានសារភាពថាមូលហេតុ  ដែលឈានការសម្លាប់ជនរងគ្រោះ នេះគឺបណ្តាលមកពីខឹងនឹងជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធដែលបានទារលុយថ្លៃទឹកដោះ(បណ្តាការ)ពីខ្លួន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *