ឃាត់ខ្លួនជនសង្ស័យ ០១នាក់ត្រូវបានកម្លាំង អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០៩នាទី នៅចំណុចភូមិយៀង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូល ដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ បង្រ្កាបករណី ហឹង្សាក្នុងគ្រួសារ  និងប្រើប្រាស់សារ ធាតុញៀនដោយ ខុសច្បាប់ និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០១នាក់ ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងដើ ម្បីធ្វើ ការសាកសួរបន្ថែម ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹង របស់ភាគីជនរង គ្រោះ ឈ្មោះ រ៉ាត់ រតនា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ/សង្កាត់ កើតហេតុ ខាងលើ បានបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ រ៉ាត់ វាសនា ត្រូវជាបង ចិញ្ចឹមដែល ម្តាយយកមក នៅតាំងពីតូច បច្ចុប្បន្នពួកខ្លួន ប្រកបរបរជាអ្នកលក់ដូរ នៅថ្ងៃកើតហេតុ ជន សង្ស័យត្រឡប់មកផ្ទះ វិញទាំងស្ថានភាព ស្រវឹងជោគ ខ្លួនក៏បានសួរនាំពី ប្រាក់ដែលលក់បាន  ដើម្បីឡើងថ្លៃឥវ៉ាន់ឲ្យគេ ស្រាប់តែជនសង្ស័យ ខឹងច្រឡោតនឹងខ្លួន ហើយបាន តពាក្យសម្តីគ្នា មួយសន្ទុះ ស្រាប់តែជនសង្ស័យ បានរត់ទៅយកពូថៅ បម្រុងកាប់មកលើខ្លួន តែត្រូវបង ប្អូននៅ ក្បែរខ្លួនជួយទាន់ ហើយជនសង្ស័យមិនអស់ចិត្ត បានឈរជេរ ប្រមាថមកលើខ្លួន និងថែមទាំង គម្រាមថាសម្លាប់ខ្លួន និងក្រុមគ្រួសារទៀតផង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានចុះធ្វើការស៊ើបអង្កេត និងកោះហៅជនសង្ស័យ យកមកសាកសួរ ។

ក្រោយពីសមត្ថកិច្ច ជំនាញក្រុង ធ្វើការសាកសួររួច បានកសាងសំណុំរឿង បញ្ជូនមកទីបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ  បានឲ្យដឹងថា ដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធខេត្ត និងដោយមានការ សម្របសម្រួលដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា  នៃអយ្យាការ អមសាលាដំបូងខេត្ត លោកបានចាត់ឲ្យ កម្លាំងជំនាញ សាកសួរចម្លើយលើជន សង្ស័យ ។

ក្រោយពីការសាក សួរចម្លើយរួចមក ជនសង្ស័យបាន ឆ្លើយសារភាពថា៖ រូបគេបានទាស់ ពាក្យសម្តីគ្នាជា មួយជនរងគ្រោះ ដោយជនរងគ្រោះ មិនគោរពរូបគេ ជាបងប្រុស ហើយបាន យកពូថៅមកគោះលើក្តារ ដើម្បីគម្រាមជនរង គ្រោះពិតប្រាកដមែន ហើយបានសារភាពថា  រូបគេក៏បានប្រើ ប្រាស់គ្រឿងញៀនផងដែរ ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេត តាមការបំភ្លឺ របស់ជនរងគ្រោះ និងតាមចម្លើយសារភាព របស់ជនសង្ស័យ ឃើញមានភាព ស៊ីសង្វាក់គ្នា បង្ហាញពី តម្រុយនៃបទល្មើស យ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ ត្រូវបានចោទប្រកាន់ ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវ សារធាតុញៀនដោយ ខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *