ប្រទះឃើញសាកសពនារី ម្នាក់អណ្ដែតទឹក ក្រោយវត្តឥន្ទលីបូណ៌ ក្នុងសភាពស្អុយ រលួយទៅហើយ

(ខេត្តកណ្ដាល)៖ សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែត ទឺកក្នុងសភាព ស្អុយរលួយទៅហើយ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល នេះកើតឡើងកាលពីព្រឹក នាថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចកំពងទឹក ក្រោយវត្តឥន្ទលីបូណ៌ ស្ថិតក្នុង ភូមិពុកឫស្សីកណ្តាល ឃុំពុឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាសពស្ត្រី រងគ្រោះមានឈ្មោះ អ៊ុន ស្រីនិច អាយុ៣២ឆ្នាំ  មានទីលំនៅភូមិ ព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានអោយ ដឹងទៀតថាមុនពេល កើតហេតុសាកសព ខាលើនេះត្រូវបាន ប្រជាពល រដ្ឋ ប្រទះឃើញអណ្តែត ទឹកនិងមកទើរនៅ កំពង់ក្រោយវត្តឥន្ទលីបូណ៌ ភ្លាមនោះស្រាប់តែនាំគ្នា ផ្អើលឆោឡោហើយ ក៏បានរាយការណ៍ទៅ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលពុកឫស្សី ដើម្បី ចុះមកពិនិត្យមើល។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ក្រោយពីទទួលបានព័ត៌ មានភ្លាមកម្លាំងជំនាញ នគរបាលប៉ុស្តិ៍រដ្ឋបាល ពុកឫស្សីក៏បានរាយការ បន្តរទៅកាន់កម្លាំង អធិការដ្ឋាននគរបាលស្រុក ខ្សាច់កណ្តាលដោយ មានការចូលរួមពី ក្រុមប្រឹក្សាឃុំ ,មេភូមិ ,គ្រូពេទ្យ រួចបានធ្វើការពិនិត្យ សាកសពឃើញថា សាកសពជា មនុស្សស្រី អាយុប្រហែល ជាង៣០ឆ្នាំ ពាក់អាវយឺត ដៃវែង ពណ៌ក្រហម ពាក់អាវទ្រនាប់ ពណ៌ទឹកដោះគោ ស្លៀកខោយឺត ចង្កេះកៅស៊ូ មានឆ្នូតពណ៌សពីរ (ខោកីឡា) មានកម្ពស់១,៥២ម៉ែត្រ មានពាក់ខ្សែអំបោះ ពណ៌ក្រហម មានកថានៅកដៃខាងឆ្វេង មានពាក់ខ្សែចង្កេះ ពណ៌សកថា នៅក្នុងហោប៉ៅខាងស្តាំ មានលុយ។

ចំពោះករណីខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស៊ីបអង្គេតនិងដុតដៃដុតជើងដើម្បីស្វែងរកមុខរកឃាតករដើម្បីយកមកផ្តន់ទារទោសទៅតាមនិតិវីច្បាប់ចំណែកសាកសពជនរងគ្រោះក្រោយពីកម្លាំងជំនាញចុះពិនិត្យរួចរាលហើយត្រូវបានកម្លាំងជំនាញប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *