(ខេត្តកែប)៖ ដើម្បីគ្រប់គ្រងនិងថែរ ក្សាធនធានធម្មជាតិ របស់រដ្ឋឲ្យបានគង់វង្ស គប្បីអាជ្ញាធរ និងមន្ត្រីជំនាញត្រូវ តែរួមសហការគ្នា ឲ្យបានស្អិតល្មួត ពិសេសការគ្រប់គ្រង តំបន់ព្រៃកោង កាងកុំឲ្យមានគេកាប់ ទន្ទ្រានបន្តទៀត។
ការលើកឡើង បែបនេះ ខណៈដែល លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកិច្ច ប្រជុំមួយនៅសាលា ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រង ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រតំបន់ព្រៃលិចទឹកខណៈ តំបន់ព្រៃលិចទឹកខ្លះ ត្រូវមានជនខិលខូច លួចកាប់ទន្ទ្រាន ហើយកិច្ចប្រជុំ នេះក៏មានការចូលរួម ពីសំណាក់អាជ្ញាធរខេត្ត មន្ត្រីពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច រួមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ។
លោក ហាស់ សារ៉េត បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបែងចែកការ គ្រប់គ្រងតំ បន់គម្របធម្មជាតិ (ព្រៃឈើ) មួយផ្នែកទៅខាងបរិស្ថាន និងមួយផ្នែកទៅ ក្រសួងកសិកម្មរក្ខា ប្រមាញ់ និងនេសាទ ហើយសព្វថ្ងៃនេះខាង កសិកម្មគ្រប់គ្រងតែ លើដីសម្បទានដែល មានប្រ មាណជាង៣០០ក្រុមហ៊ុន ក្រៅពីនោះក៏នៅ មើលព្រៃមួយចំនួន ទៀតដែលនៅសេស សល់ពី ការគ្រប់គ្រង របស់បរិស្ថាន ដូចជាសហគមន៍ ព្រៃឈើជាដើម។
ចំពោះការបែងចែក របស់រាជរដ្ឋាភិ បាលនេះយើងឃើញថា ហាក់បីដូចជាដាច់ ស្រឡះពីគ្នា ប៉ុន្តែការអនុវត្តជាក់ ស្តែងយើងយល់ថា ក្រសួងទាំងពីរនេះហាក់ នៅតែជួបការលំបាក ដោយ បញ្ហាលំបាកនេះ មកពីក្រសួងកសិកម្ម ត្រូវមានតួនាទីគ្រប់ គ្រងលើដីសម្បទាន ដែលរាជ រដ្ឋាភិ បាលប្រគល់ជូន ក្រុមហ៊ុនធ្វើការ អភិវឌ្ឍលើវិស័យ សេដ្ឋកិច្ចសង្គម ហើយដីទាំង អស់នេះជាដី ព្រៃដែលរិចរិល ជាដីដែលគ្មាន ប្រយោជន៍ទៅអនាគត តែកន្លែងខ្លះក៏ជាដីសំបូរ ទៅដោយព្រៃ ស្រោង ដោយមុននឹងដាំដុះ ក៏ត្រូវការឈូសឆាយ សម្អាតដើម្បីដាំដំណាំ ឧស្សាហកម្មផ្សេងៗ ជួនកាលការអនុវត្ត ខ្លះអាចរាលដាល ដល់ផ្នែកបរិស្ថាន ទើបមានការចោទ បញ្ហាគ្នាទៅវិញ ទៅមក ឬឆ្លើយយករួចខ្លួន ឬក័អាចទម្លាក់កំហុស ដាក់គ្នាក៏មាន។
ដោយសារមានបញ្ហា បែបនេះរាជរដ្ឋាភិបាល បាននិងកំពុងដោះ ស្រាយតាមយន្តការ គណៈ កម្មការ ជាតិក៏ដូចជាការ សម្របសម្រួលរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏ដូចជា ក្រសួងពាក់ព័ន្ធផងដែរ ដើម្បីឲ្យដំណើរការគ្រប់ គ្រងឈានទៅមុខ។
ចឹងហើយដើម្បីពង្រឹង ការគ្រប់គ្រងនិងថែរ ក្សាតំបន់ធនធានធម្មជាតិ ឲ្យកាន់តែមាននិរន្តរភាព គប្បីអាជ្ញាធរ និងមន្ត្រីជំនាញចេះ សហការគ្នាឲ្យបានល្អ ប្រសើរទាំងធនធានតំបន់ ដីគោក និង តំបន់ព្រៃលិចទឹក។
សូមជម្រាបថា បើផ្តោតទៅលើ ប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប បានលើកឡើងថា កន្លងមករដ្ឋបាល ខេត្តពិតជាមានការ យកចិត្តទុកដាក់ ខ្ពស់បំផុត ក្នុងការគ្រប់គ្រង តំបន់ព្រៃលិចទឹក ព្រមទាំងធនធានលើ ដីគោកដែលមានស្រាប់ ប៉ុន្តែក៏មាន តំបន់ខ្លះដែលនៅ ឆ្ងាយពីដងផ្លូវ ឆ្ងាយពីភ្នែកមហាជន ត្រូវបានជនខិលខូច លួចចូលទៅទន្ទ្រាន កាប់ឆ្ការ កាប់បំផ្លាញធ្វើឲ្យ ជំនាញពិបាកគ្រប់គ្រង ហើយការកាប់វាត នេះបើពួកគាត់កាប់ ឆ្ការ បានភ្លាមមិនបាន អាស្រ័យផលអ្វីសោះ គឺលក់ភ្លែតដោយគ្មាន ឯកសារត្រឹមត្រូវ ថែមទាំងគ្មាន ដាក់ឈ្មោះអ្នកទិញ អ្នកលក់នោះទេ។
ជាមួយគ្នានេះ លោក កែន សត្ថា បានជំរុញដល់ផ្នែក ជំនាញពាក់ព័ន្ធក្នុង ខេត្តកែបទាំងមូល ត្រូវសហការគ្នា ជាធ្លុងមួយ ដើម្បីគ្រប់គ្រង ថែរក្សា ការពារតំបន់ធន ធានធម្មជាតិរបស់ យើងឲ្យ បានគង់វង្ស ពិសេសត្រូវបោះបង្គោល កំណត់តំបន់ព្រៃលិចទឹក តបន់ព្រៃសហគមន៍ និងតំបន់ ធនធានធម្មជាតិរបស់ រដ្ឋឲ្យបានច្បាស់លាស់ ជៀសវាងកុំឲ្យមាន ក្រុមខិលខូចលួចកាប់ ទន្ទ្រានបន្តទៀត៕