យុវជនវ័យក្មេង ម្នាក់ថ្លើមធំហ៊ាន លួចយកម៉ូតូគេយក ទៅលក់ទិញថ្នាំញៀនជក់ ត្រូវបាន កំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងម្នាក់ ថ្លើមធំដើម្បីថ្នាំញៀន ហ៊ានលួចយកម៉ូតូគេ យកទៅលក់ទិញថ្នាំ ញៀនជក់ត្រូវបាន កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបាននៅវេលាម៉ោង ៣រសៀលថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុន ពេលកើតហេតុ នោះជន រងគ្រោះឈ្មោះ អៀម មេត្តា ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅបន្ទប់ជួល ម្តុំផ្សារដើមពុទ្រា ស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបាន ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាកលេខ សៀមរាប 1A-1745 ត្រឡប់ពីធ្វើការ វិញចតម៉ូតូនៅមុខបន្ទប់ ដូចរាល់ដង លុះ ព្រឹក ឡើងក៏បាត់ម៉ូតូរកមិន ឃើញហើយបាន ទៅដាក់ពាក្យប្តឹងតែម្តង។

ក្រោយទទួលបាន ពាក្យបណ្តឹងហើយ កម្លាំងជំនាញកងរាជ អាវុធហត្ថបានចុះធ្វើ ការស៊ើប អង្កេតឃាត់ ខ្លួនជនសង្ស័យ បានមានឈ្មោះ រ័ត្ន សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ហើយបានបញ្ជូន មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ  បានឲ្យដឹងថាដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធ ខេត្តលោកបាន ចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយ លើជនសង្ស័យ បានឆ្លើយសារ ភាព ថារូបគេពិតជាបានលួច យកម៉ូតូរបសស់ជន រងគ្រោះពិតប្រាកដមែន ដោយឃើញ ជនរង គ្រោះមានការ ធ្វេសប្រហែស ហើយយកម៉ូតូដែល លួចបាននោះទៅ ដោះដូរគ្រឿងមួយចំនួន ដើម្បីបំភាន់ភ្នែកគេ តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្តទៀតថា ក្រោយពីបញ្ចប់ការ ស៊ើបអង្កេតជនសង្ស័យ ត្រូវបានចោទ ប្រកាន់ពីបទ លួចបានកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌកង រាជអាវុធហត្ថខេត្ត  កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ ការតាមច្បាប់ចំណែកម៉ូតូ ត្រូវបាន កម្លាំងជំ នាញ ប្រគល់ជូនទៅ ម្ចាស់ដើមវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *