(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ ២០១៩នេះប្រជាពលរដ្ឋ ប្រមាណជាង២០ គ្រួសារ រស់នៅក្នុងឃុំតាតោក ស្រុកសំឡូតសម្រេច ចាកចេញពីលំនៅ ដ្ឋានដើម្បីរកទីទួល មានសុ វត្ថភាព បន្ទាប់ពីមានភ្លៀងធ្លាក់ យ៉ាងខ្លាំងនៅប៉ែកខាង លើក្នុងជួរភ្នំជាប់ព្រំដែន កម្ពុជា ថៃ បង្ករឲ្យមានទឹកជំ នន់ធ្វើអោយប៉ះពាល់ ឃុំចំនួន០៤ក្នុងស្រុក សំឡូតខេត្តបាត់ដំបង បណ្តាល ឲ្យបាក់ស្ពាន យោលនិងផលដំណាំកសិកម្ម មួយចំនួនត្រូវ បានលិងលង់និង ខូចខាត យ៉ាង ច្រើន។
លោក សើ សាម៉េត អភិបាលស្រុកសំឡូត បានប្រាប់អ្នកយកព័ត៌មាន យើងអោយដឹងថា ក្រោយមានភ្លៀងធ្លាក់ ខ្លាំងកាលពីយប់ថ្ងៃ ទី១៥ ខែកញ្ញា នៅតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រ នៃស្រុកសំឡូត បានបង្កជាជំនន់ ទឹកភ្លៀងឡើង ធ្វើអោយប៉ះពាល់ ឃុំចំនួន០៤ ក្នុងស្រុកសំឡូត ក្នុងនោះមាន ឃុំតាតោក ឃុំសំឡូត ឃុំតាសាញ និងឃុំអូរតាតៀក និងបាន បាក់ស្ពាន យោលស្ទឹងក្រញូង ព្រមទាំងលិច ផ្ទះប្រជាពលរដ្ឋហើយ ពលរដ្ឋ ចំនួន២៧គ្រួសារ ត្រូវបានជម្លៀសចេញតែខ្លួន ដើម្បីរកទីទួលសុវត្ថភាព និងផ្លូវមួយចំនួនមិនអាច ធ្វើដំណើរឆ្លង កាត់បាន។
លោកអភិបាលស្រុក បានបន្តទៀតថា ក្រោយពីមានជំនន់ ទឹកភ្លៀងយ៉ាងខ្លាំង រហូតមកដល់ ពេលនេះត្រូវបាន ប្រធានធនធាន ទឹកនិងឧតុនិយម ខេត្តបាត់ដំបងបាន សម្រេចបើកទ្វារទឹក ក្នុងអាងពហុបំណ ងសេកសកបង្ហូរ ធ្លាក់ចូលស្ទឹងសង្កែ ធ្វើអោយស្ថានភាព ទឹកផ្នែកខាងលើ ក្នុងស្រុកសំឡូតត្រូវបាន ថយចុះបន្តិចប៉ុន្តែ តែផ្លូវមួយចំនួននៅ មិនទាន់អាចធ្វើដំណើរ ឆ្លងកាត់បាននៅឡើយ៕ ដោយម្រម៉ាញជាយដែន