លោកសួងសៅ មេបញ្ជាការវរសេនា តូច៨១៥ដឹកនាំ កម្លាំងនិងចូលរួម រំលែកបុណ្យសព គ្រួសារមន្ត្រីនគរបាល ក្រោមឳវាតប៉ុស្តិ៍ ស្វាយព្រៃ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩ នគរបាលការពារ ព្រំដែនគោក នៃវរៈសេនាតូច៨១៥ ដឹកនាំដោលោកវរសេនីយ៍ ទោសួងសៅមេបញ្ជាការ ព្រមទាំងមេបញ្ជា ការ រងនាយផ្នែកនិង​នាយប៉ុស្តិ៍និងមន្ត្រី ក្រោមឳវ៉ាតបាន នាំយកថវិការព្រម ទាំងបរិភោគមួយ ចំនួន ដើម្បីចូលរួមរំលែក ទុក្ខដល់គ្រួសារលោក ព្រិលបាលទោ សុខ ណាវ ជាមន្ត្រីប៉ុស្តិ៍ស្វាយ ព្រៃ ដោយលោកយាយរបស់ លោកបានទទួលមណៈ ភាពកាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៩ ដោយរោគគាពាធ។

ក្នុងនោះលោកមេ បញ្ចាការវរសេនាតូច៨១៥ ក៏បានចាត់អោយ លោកវរសេនីយ៍ឯក ជុំ វណ្ណះ មេបញ្ជាការនាំយក ថកវិការព្រមទាំង បរិភោគមួយចំនួន ទៅចូលរួមបុណ្យ សពលោក នង ផៃ ដែលអតីតៈជាយុទ្ធជន ការពារព្រំដែន ដែលរស់នៅក្នុងភូមិ វាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលនៃ វរសេនាតូច៨១៥ បានប្រាប់អោយដឹងថាក្នុងការ ចូលរួមរំលែកទុក្ខ​គ្រួសារ លោក ព្រិលបាលទោ សុខ ណាវ នេះផងដែររួមមាន អង្គរចំនួន១ការ៉ុង ចំនួន៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន២០យួរ និងថវិការចំនួន២០ម៉ឺន រៀលជាថវិការផ្តាល់ខ្លួន របស់លោក វរសេនីយ៍ទោ សួង សៅ មេបញ្ចាការវ រសេនាតូច៨១៥។

មន្ត្រីនគរបាលដ៏ដែលនោះ បានបន្តរទៀតថាចំណែក លោកវរសេនីយ៍ឯក ជុំ វណ្ណះ មេបញ្ជាការ តំណាងអោយលោក មេបញ្ជាការវ រសេនាតូច៨១៥ បានដឹកមន្ត្រី ក្រោមឳវាតនិងនាំ យកថវិកា រចំនួន ២០ម៉ឺនរៀលនិងអង្ករ១ ការ៉ងស្មើរ៥០គីឡូ ក្រាមជាថវិការផ្ទាល់របស់ លោកមេបញ្ជាការ  ចូលរួមបុណ្យសពលោក នង ផៃ អតីតយុទ្ធជន ដែលរស់នៅក្នុងភូមិ វាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជុំវិញខាងលើនេះគ្រួសារ សពសម្តែងការត្រេចអរ យ៉ាងខ្លាំងចំពោះ លោកមេបញ្ជាការវរៈ សេនា តូច៨១៥ដោយលោក តែងតែយកចិត្តទុកដាក់ ពីផលលំបាករបស់ មន្ត្រីក្រោមឳវាតមិន ថាមន្ត្រីចូលនិវត្តន៍ នោះឡើយហើយគ្រយសារ សពក៏បានជូនពរគ្រួសារ លោកមេបញ្ជាការ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តី សុខគ្រប់ៗគ្នាផងដែរ៕ ដោលលោក មុតចន្ត្រាបាត់ដំបង

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *