(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលា ខេត្ត បាន ធ្វើការប្រកាសលោក អាងណារិទ្ធចូលកាន់ មុខតំណែងជាប្រធាន មន្ទីររៀបចំដែន ដីនគរ រូប និយកម្មជំនួសលោក ប្រាក់ប៉ូលីទៅបំពេញ ភារកិច្ចនៅក្រសួង ដោយមានការចូល រួមពីមន្ត្រី ជាន់ខ្ពស់ ថ្នាក់ក្រសួង លោកឆាន់សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែន ដីនគរូបនិយកម្ម សំណង់ និងសូរិយោដី លោក ខេងស៊ុប ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រីរស់សុផានី អភិបាល រងខេត្តតំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ដាន និងប្រធាន មន្ទីរបានចូលរួម។
ជាកិច្ចបាប់ផ្តើមលោក កុសល សុពិនគ្ឃ ប្រធាននាយកដ្ឋាន បុគ្គលឹកបានឡើងអាន ប្រកាស លេខ ១៣៩ ដនស /ប្រក/ប ស្តីពីការតែងតាំងលោក អាងណារិទ្ធចូលកាន់ មុខតំណែងជា ប្រធាន មន្ទីររៀបចំដែនដីនគរ រូបនិយកម្មជំនួសលោក ប្រាក់ប៉ូលីទៅបំពេញ ភារកិច្ចនៅក្រសួង ចាប់ពីសេចក្តី ប្រកាសនេះតទៅ។
ក្នុងពិធីនោះលោក អាង ណារិទ្ធ បានមានប្រសាសន៍ថា ក្រោយពីលោកបានចូល កាន់មុខតំ ណែង ជាប្រធានមន្ទីររៀបចំដែន ដីនគររូបនិយកម្មរួច មកលោកនិងខិតខំ បំពេញការងារប្រកប ដោយការទទួល ខុសត្រូវនិងមាន ប្រសិទ្ធិភាពខ្ពស់ ក្នុងនោះលោកនិង ខិតខំដឹកនាំមន្ត្រីរៀប ចំដែនដីនគរូប និយកម្មសំណង់ និងសូរិយោដី ខេត្តទាំងអស់ជួយរក ដំណោះស្រាយវិវាទ ដីធ្លីជូនប្រជាពលរដ្ឋឲ្យ បានរលូនទៅថ្ងៃមុខ។
លោកឆាន់សាផានបាន មានប្រសាសន៍ថាការផ្ទេរភារកិច្ច លោកអាងណារិទ្ធមកជា ប្រធានដែន ដីនគរូបនិយកម្មសំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ជំនួសលោក ប្រាក់ ប៉ូលី ជាប្រ ធានដែនដីនគរូប និយកម្មសំណង់ និងសូរិយោដីចាស់ ដែលត្រូវផ្លាស់ប្តូរ ឲ្យទៅបំពេញការងារ នៅក្រសួងមិន អាចប្រកែកបាន។
លោក ឆាន់ សាផាន បានអបអរសាទរដល់ លោក អាង ណារិទ្ធ ដែលថ្នាក់លើផ្តល់ សេចក្តីទុក ចិត្តនិង ប្រគល់ភារកិច្ច ហើយចូលកាន់ តំណែងពេលនេះ លោកបានណែនាំបន្ថែប ឲ្យមន្ត្រីទាំង សូរិដីនគរូបនិយកម្ម សំណងទាំងអស់ត្រូវ ពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបាន ការវិវាទ ដីធ្លីឲ្យបានរលូនពោល គឺត្រូវធ្វើឲ្យបាន ជាអតិបរមា។
ក្នុងនោះលោកបានធ្វើការ កោតសរសើរនិងវាយ តំលៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំមន្ទីររៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្ត ទុកដាក់ក្នុងការកសាង ធនធានមនុស្ស សំដៅពង្រឹងសមត្ថភាព ជំនាញបង្កើតកាទទួលខុស ត្រូវចំពោះតួនាទីនិងភារកិច្ច ក្នុងការបំរើប្រជា ពលរដ្ឋក៏ដូច ជាប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងអំណគុណ ចំពោះប្រជាពលរដ្ឋដែល បានចូលរួមស្វែងយល អំពីការចុះបញ្ជីដីធ្លី មានលក្ខណះជា ប្រព័ន្ធដើម្បីពិនិត្យថាតើ ការចុះបញ្ជីមានលក្ខណៈ ជាប្រព័ន្ធ មានភាពសុក្រឹត្យ ទាំងការងារបច្ចេកទេស និងផ្លូវច្បាប់ត្រឹម ត្រូវហើយ រួមចំណែក នូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជំរុញឲ្យមានទីផ្សារ ដីធ្លីប្រកបដោយ ប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេភាពសង្គម និង ការអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ កាន់តែប្រសើឡើង ស្របតាមគោល នយោ បាយរបស់រាជរដ្ឋ ភិបាលដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋម ន្ត្រីអាណត្តិទ៦នេះផងដែរ៕