ជនសង្ស័យ០៣នាក់ ត្រូវកម្លាំងប៉ុស្តិ៍ នគរបាលឃុំ កំពង់ស្វាយឃាត់ ខ្លួននិងរកឃើញ គ្រឿងញៀនមួយចំនួន

(ខេត្តកណ្តាល)៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាលឃុំកំពង់ស្វាយ ធ្វើការបង្ក្រាបក្នុង ករណីចែកចាយគ្រឿង នៅលើទូកក្បែរ ទន្លេរមួយកន្លែង កាលពីយប់រំលង អាទ្រាធ នាថ្ងៃទី១២ខែ កក្កដាឆ្នាំ២០១៩ វេលាម៉ង២៣និង ៥០នាទីស្ថិតក្នុង ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹងថា ជនសង្ស័យមានគ្នា៤ នាក់ហើយរត់បាត់១េះ តែកម្លាំងឃាត់បាន ជនសង្ស័យ ចំនួន៣នាក់ទី១ឈ្មោះ កែវ មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបជាកម្មករ មានទីលំនៅភូមិ ព្រែកស្វាយ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល ទី២ឈ្មោះ ទឹម សូវៀតភេទ ប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ មានទីលំនៅភូមិ ព្រែកដូងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ កណ្តាល និងទី៣ឈ្មោះ ទឹម រក្សាភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ព្រែកដូងឃុំ កំពង់ស្វាយ ស្រុកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យ ដែលរត់បាត់នោះ តាមការរៀបរាប់របស់ ជនសង្ស័យទាំង៣នាក់ បានប្រាប់ថាមានឈ្មោះ ប៉ាង ពៅ (ហៅអាប៉ោត) ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរត់គេចខ្លួនបាត់ ដោយកំណត់មុខ សញ្ញាកម្លាំង និងតាមចាប់មន្តរ។

ក្នុងនោះសមត្ថកិច្ចេះ រឹបអូសបានវត្ថុតាង រួមមានម្សៅក្រាម ពណ៌សថ្លាសង្ស័យ សារធាតុញៀន ខុសច្បាប់ប្រភេទ ម៉ាទឹកកក ចំនួន២កញ្ចប់ស្មើរ មួយកញ្ចប់មធ្យម និងមួយកញ្ចប់តូច ទូរសព្ទចំនួន២គ្រឿង ម៉ាក់ណូគារចុចពិល ចំនួន១គ្រឿង និងម៉ាកសាំសុង ចំនួន១គ្រឿង ម៉ូតូគប់ជ្រុងចំនួន១គ្រឿង ទូកមួយគ្រឿង និងម៉ាស៊ីនទូក១គ្រឿង មងគ្រប១ដៃ ប្រវែង៣០ម៉ែត្រនិង កាំភ្លើងកែឆ្នៃមួយដើម។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ខាងលើកំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់ស្វាយនឹងកំលាំង ប្រជាការពារភូមិ បានចេញល្បាតក្នុង ភូមិសាស្ត្រលុះ មកដល់ចំណុចភូមិ កើតហេតុខាងលើក៍ ឃើញជនសង្ស័យ ទាំង០៣នាក់ កំពង់អង្គុយនៅ លើទូកអែបជ្រាំង មាត់ទន្លេបាសាក់ ដោយមានការ សង្សយ័ពេលនោះ កំលាំងសមត្តកិច្ចក៍ បានធ្វើសួរនាំនិង ការឆែកឆេររក ឃើញម្សៅក្រាមពណ៏ សថ្លាសង្ស័យជា សារធាតុញៀនខុសច្បាប់ ឃើញដូច្នេះ កំលាំងប៉ុស្តិ៍ បាននាំជនសង្ស័យរួម ទាំងវត្ថុតាងយក មកប៉ុស្តិ៍ដើម្បី ធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០៣នាក់បានសារ ភាពថាថ្នាំញៀនចំនួន ០២ កញ្ចប់នេះ ពិតជារបស់ខ្លួន ពិតប្រាកដមែនហើយ ខ្លួនបានយកពីឈ្មោះប៉ាង ពៅ ហៅ អាប៉ោត ភេទប្រុសអាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមព្រែកតានប់ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាលមុខរបរ មិនពិតប្រាកដ ដើម្បីប្រើប្រាស់និង ចែកចាយបន្ត  ហើយទើបអោយ លុយជាក្រោយពេល លក់អស់ថ្នាំញៀន។

ក្រោយពីសួរ នាំចប់កំលាំងប៉ុ ស្តិ៍បានបញ្ជូន ជនសង្ស័យរួម ទាំងវត្ថុតាងទៅ កាន់អធិការដ្ឋាននគរ បាលស្រុកកៀនស្វាយ ដើម្បីបន្តរចាត់ការ តាមនិតិវិធី។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *