កម្លាំងនគរបាលប៉ុស្តិ៍បឹងសាគូរ ឃាត់បានអ្នកម៉ូតូឌុប២គ្រឿង ដឹកជនជាតិថៃ៣នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់..!!

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិ ថៃ ០៣ នាក់ ( ស្រី ) និង ជនជាតិ ខ្មែរ ០២ នាក់ ( ប្រុស ) ដែល បម្រុង លួច ឆ្លង ដែន ដោយ ខុសច្បាប់ ពី ខ្មែរ ទៅ ថៃ នោះ ត្រូវ បាន កម្លាំង ប៉ុស្តិ៍ បឹង សាគូ និង កម្លាំង អន្តរាគមន៍ ធ្វើការ ស្ទាក់ ឃាត់ខ្លួន បាន នៅ វេលា ម៉ោង ០៨ និង ៣០ នាទី យប់ ថ្ងៃ ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ត្រង់ ចំណុច មុខ ស្តា វីឡា ស្ថិត ក្នុងភូមិ ព្រៃ ព្រិច សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ឯក សូ ចាន់ ណា រី មេបញ្ជាការ វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៩១១ បាន ឲ្យ ដឹង ថា ៖ ជនជាតិ ថៃ ទាំង ៣ នាក់ រួម មាន ៖ ១- ឈ្មោះ Kanokwan chuirattana ភេទ ស្រី អាយុ ២០ ឆ្នាំ ២- ឈ្មោះ Sayamon Marin ភេទ ស្រី អាយុ ២១ ឆ្នាំ និង ៣- ឈ្មោះ Supaporn krimjai ភេទ ស្រី អាយុ ៣៧ ឆ្នាំ ។ ចំណែក ជនជាតិ ខ្មែរ ចំនួន ២ នាក់ វិញ មាន ដូច ជា ១- ឈ្មោះ អ៊ី ម គី ម សុង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជា អ្នក ដឹក រស់នៅ ភូមិ ក្បាលកោះ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត និង ៥- ឈ្មោះ ឆាន់ បារាំង ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជា អ្នក ដឹក រស់នៅ ភូមិ ក្បាលកោះ សង្កាត់ ប៉ោយ ប៉ែ ត ក្រុង ប៉ោយ ប៉ែ ត រួម ទាំង ចំនួន ម៉ូតូ ០២ គ្រឿង ( មួយ គ្រឿង ម៉ាក ហុងដា ឌ្រី ម ស៊េរី ០១៩ និង មួយ គ្រឿង ទៀត ម៉ាក ហុងដា ឌ្រី ម ស៊េរី ០១១) ។

លោក មេបញ្ជាការ បាន បញ្ជាក់ ថា តាម ការ សាកសួរ ជនជាតិ ថៃ ទាំង ៣ នាក់ បាន ប្រាប់ ថា ពួក គេ ចូល មក ខ្មែរ ( ក្រុង ប៉ោយ ប៉ែ ត ) ដើម្បី រក ការងារ ធ្វើ ប៉ុន្តែ រក មិន បាន ក៏ មាន បំណង ត្រឡប់ ទៅ ថៃ វិញ ។ ដោយឡែក ជនជាតិ ខ្មែរ ០២ នាក់ វិញ ក៏ បាន បំភ្លឺ ដែរ ថា ពួក គេ ជា អ្នក រត់ ម៉ូតូឌុប ហើយ ពេល នោះ ស្ត្រី ជនជាតិ ទាំង ០៣ នាក់ បាន ហៅ ពួក គេ ឱ្យ ឌុ ប ពួក គេ ក៏ ឌុ ប ទៅ ដើម្បី យក កម្រៃ តែ ប៉ុណ្ណោះ ខណៈ ពេល ឌុ បម ក ដល់ មុខ ស្តា វីឡា ក៏ ត្រូវ នគរបាល ឃាត់ខ្លួន តែ ម្តង ។

លោក វរសេនីយ៍ឯក សូ ចាន់ ណា រី បាន បញ្ជាក់ បន្ថែម ថា ជនជាតិ ថៃ និង ជនជាតិ ខ្មែរ ទាំងនេះ ក្រោយ ពី សួរនាំ នៅ បញ្ជាការដ្ឋាន វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៩១១ រួច និង ស្នើ សុំ គោលការណ៍ របស់ ថ្នាក់លើ ដើម្បី មាន វិធានការ បន្ត ទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *