(ខេត្តកំពត) នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី បានអញ្ជើញចូលរួម កាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ ស្ថិតនៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។
ក្នុងកម្មវិធីកាន់បិណ្ឌនេះ ដែរមានការអញ្ជើញ ចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ ជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត មន្ត្រីរាជការ និងពុទ្ធិបរិស័ទ្ធ។
នាពិធីបុណ្យនេះ លោក ជាវ តាយ អភិបាលខេត្ត បានប្រគេនយេគូ ដល់ព្រះសង្ឃ និងវេរចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនចំពោះបុព្វការីជន អ្នកស្នេហាជាតិ មាតាបិតាញាតិកា ៧សន្តាន ដែលបានចែកឋានទៅ កាន់លោកខាងមុខ ជាកិច្ចឆ្លងបុណ្យ។
សូមបញ្ជាក់ថា ក្នុងឱកាសវេនកាន់បិណ្ឌវេនទី៦ នៅវត្តស្នំប្រាំពីរ បច្ច័យចូលរួម សរុបចំនួន ៨,៩៥០,០០០ រៀល។
ក្នុងនោះដែរលោក អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកា សរុប២៤០.០០០រៀល ដល់ កងកម្លាំងចំនួន១២នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕