(ខេត្តមណ្ឌលគិរី)៖ មន្ត្រីឧទ្យានុរក្សនៃដែន ជម្រកសត្វព្រៃស្រែពក បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ត្រង់ចំណុចណងប៊ួរ ដែលមាននិយាមកា ៧៣៤៧៦៤-១៤៦៤១៣០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ក្នុងភូមិណងប៊ួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
ការល្បាតនោះបាន ប្រទះជនសង្ស័យ០២នាក់ ជិះម៉ូតូ០២គ្រឿង ស្ពាយកាំភ្លើង(AK)០១ដើម និងកាំភ្លើងកែឆ្នៃឆ្នុកដូង០១ដើម ចងនៅលើម៉ូតូ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច បានស្ទាក់ចាប់ដោយជនសង្ស័យដឹងខ្លួន បានជិះម៉ូតូរត់គេច ហើយក្រុមការងារបាន ជិះម៉ូតូដេញតាមពីក្រោយ ក៏បានប៉ះម៉ូតូជនសង្ស័យពី ក្រោយដួល ហើយជនសង្ស័យបាន ក្រោកឈរទាញកាំភ្លើង បើកសោបម្រុងបាញ់មក លើសមត្ថកិច្ច តែ សមត្ថកិច្ចបានស្ទុះទៅចាប់ កាំភ្លើងជនសង្ស័យជាប់ រួចក៏ដកហូតកាំភ្លើង ពីជនសង្ស័យ និងចាប់ឃាត់ ខ្លួនមនុស្សបាន០២នាក់។
សមត្ថកិច្ចបានរឹបអូ សវត្ថុតាងរួមមាន៖ ១- កាំភ្លើង(AK-47)ស្វ័យបត់ចំនួន០១ដើម គ្រាប់៣៧គ្រាប់
២- កាំភ្លើងឆ្នុកដូងចំនួន០១ដើម ៣- គ្រាប់ប្រដាងចំនួន៥០គ្រាប់ និងរំសេវផ្ទុះចំនួនកន្លះដប ៤- ម៉ូតូម៉ាកវេវ (ឆ្លាម) ចំនួន០១គ្រឿង ៥- ម៉ូតូម៉ាកវេវ(អេស) ចំនួន០១គ្រឿង
វត្ថុតាងទាំងអស់បាន យកមករក្សាទុកនៅ ស្នាក់ការត្រពាំងត្រាច ដើម្បីបន្តនីតិវិធី ៕