អង្គភាពតំបន់ប្រតិបត្តិ ការសឹករងស្ទឹងត្រែង បើកយុទ្ធនាការចាក់ វ៉ាក់សាំងដូសទី៤ ជូនយោធិន គ្រួសារយោធិន និងសមាជិកអតីត យុទ្ធជនជិត ២ពាន់នាក់ ដើម្បីការពារជំងឺកូវីដ-១៩ !

(ខេត្តស្ទឹងត្រែង)៖ យោធិន គ្រួសារយោធិន និងសមាជិកអតីត យុទ្ធជនជិត ២ពាន់នាក់ របស់អង្គភាព តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង រួមទាំងកងកម្លាំងនគរ បាលការពារព្រំដែនគោក លេខ ៧០១ បាននិងកំពុងទទួលបាន ការយកចិត្តទុកដាក់ និងគិតគូខ្ពស់ពី សុខមាលភាព ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ កងទ័ពជើងគោក អគ្គបញ្ជាការនៃកងយោធ ពលខេមរៈភូមិន្ទ និងយោធភូមិភាគទី១  ក្នុងការចាក់វ៉ាក់ សាំងដូសទី៤ ប្រភេទ (Pfizer) ដើម្បីការពារជំងឺកូវីដ-១៩ (អូមីក្រុង) ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

ដើម្បីឆ្លើយតប និងអនុវត្តទៅតាមគោល ការណ៍របស់ រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ឲ្យមានប្រសិទ្ធភាព នៅក្នុងរយៈពេល ៣ថ្ងៃនេះ អង្គភាពតំបន់ប្រតិបត្តិ ការសឹករងស្ទឹងត្រែង បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី៤ ដែលយុទ្ធនាការនោះ បានចាប់ដំណើរការ កាលពីថ្ងៃទី១៥កុម្ភះ ២០២២។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធ បានថ្លែងឲ្យដឹង នៅក្នុងថ្ងៃ១៦កុម្ភះនេះថា ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន យុទ្ធនាការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដែលបានប្រព្រឹត្តិ ឡើងនាពេលនេះ គឺជាការគិតគូប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់យោធិន គ្រួសារយោធិន សមាជិកអតីតយុទ្ធជន និងកងកម្លាំងនគរបាល ការពារព្រំដែនគោក ដើម្បីធានា ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ (អូមីក្រុង) ជាពិសេស វ៉ាក់សាំងនេះ អាចជួយកាត់បន្ថយការ ឆ្លងរាលដាលបានមួយ ផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ និងមិនមានហានិភ័យ ដល់អាយុជីវិតនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ដារ៉ាសិទ្ធ បានថ្លែងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងមាន ៣ដំណាក់កាល ដោយទី១ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥កុម្ភះ ដល់ថ្ងៃទី១៧កុម្ភះឆ្នាំ២០២២ សម្រាប់យោធិន ,ទី២ សម្រាប់គ្រួសារយោធិន និងទី៣ សម្រាប់សមាជិកអតីតយុទ្ធជន និងកងកម្លាំងនគរបាលការ ពារព្រំដែនគោក នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ នូវ ៣ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅក្នុងបរិវេណគិលាន ដ្ឋានតំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និង២ទីតាំងទៀត នៅអង្គភាពជួរមុខ គឺ១. នៅទីបញ្ជាការកងអនុសេនាធំទី២ ផ្នែកសឹករងសៀមប៉ាង និង២.នៅទីបញ្ជាការវរសេនា តូចលេខ២ ចំណុះតំបន់ ប្រតិបត្តិការសឹករងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ មេបញ្ជាការរង បានបញ្ជាក់ថា ចំនួនដូសដែលត្រូវចាក់ នៅក្នុងយុទ្ធនាការចាក់ វ៉ាក់សាំងនេះ មានចំនួន ១៨៧៨ដូស និងនៅក្នុងដំណើរការ ចាក់វ៉ាក់សាំងរយៈពេលនេះ គឺចាក់បាន ៥៨៨ ដូសហើយ។

លោកឧត្តមសេនីយ៍ បានក្រើនរំលឹកដល់យោធិន គ្រួសារយោធិន និងគ្រួសារអតីត យុទ្ធជនទាំងអស់ ឲ្យប្រញាប់រូតរះ មកទទួលយកការចាក់ វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ទៅតាមផែនការថ្នាក់ លើកំណត់ និងត្រូវរួមគ្នាអនុវត្តតាម ប្រសាសន៍ណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ៣កុំ ៣ការពារ ក៏ដូចសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលឲ្យ បានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការ ឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេស ជំងឺអូមីក្រុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *